សមាជិកព្រឹទ្ធសភាអាមេរិកលោក Lindsey Graham បានថ្លែងបញ្ជាក់ថា ទឹកដីអ៊ុយក្រែនគឺមានប្រយោជន៍ខ្លាំងណាស់សម្រាប់សហរដ្ឋអាមេរិក ព្រោះវាសំបូរទៅដោយធនធានធម្មជាតិដ៏មានតម្លៃ ហើយប្រទេសនេះក៏មានឆន្ទៈក្នុងការចរចាកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោនស្តីពីការទាញយករ៉ែផងដែរ។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋមកពីរដ្ឋលោក South Carolina បានប្រាប់ Fox News ថាជម្លោះអ៊ុយក្រែននៅទីបំផុតគឹជាជម្លោះដណ្តើមទឹកដីប្រាក់ ឬលុយដ៏មហាសាល ។ ការដកស្រង់ខ្លឹមសារនៃបទសម្ភាសន៍ត្រូវបានផ្សព្វផ្សាយនៅលើប៉ុស្តិ៍ YouTube របស់សមាជិកព្រឹទ្ធសភាកាលពីថ្ងៃពុធ។ លោកបន្តថា អ្នកដឹងទេថាប្រទេសដែលមានជាងគេបំផុតនៅអឺរ៉ុបទាំងអស់សម្រាប់រ៉ែកម្រគឺអ៊ុយក្រែននេះឯងហើយអាមេរិកត្រូវការទឹកដីដ៏ពិសិដ្ឋនេះ។ លោកបបាបញ្ជាក់ថា តាមការប៉ាន់ស្មានធនធានរ៉ែនៅអ៊ុយក្រែនមានតម្លៃពី ២ ទៅ ៧ ពាន់ពាន់លានដុល្លារ។
លោក Graham បានបន្ថែមថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បី “ធ្វើកិច្ចព្រមព្រៀងជាមួយយើង” ប៉ុន្តែមិនមែនរុស្ស៊ីនោះទេ។ លោកបានមានប្រសាសន៍ដោយពណ៌នាអ៊ុយក្រែនថាជា “ធុងបាយរបស់ពិភពលោក” ព្រោះតែដូច្នេះហើយទឹកដីអ៊ុយក្រែនវាជាចំណាប់អារម្មណ៍របស់យើងក្នុងការធ្វើឲ្យប្រាកដថារុស្ស៊ីមមិនអាកាន់កាបើយកកន្លែងនោះទ្បើយ តែគឺអាមេរិក។
សមាជិកព្រឹទ្ធសភារូបនោះថា យើងអាចរកលុយបាន និងមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយអ៊ុយក្រែន ហើយវានឹងមានប្រយោជន៍ខ្លាំងណាស់សម្រាប់ពួកយើង គឺត្រូវដណ្តើមយកដោយសន្តិភាព។លោកអះអាងថា លោក Donald Trump នឹងធ្វើកិច្ចព្រមព្រៀងមួយដើម្បីទទួលបានប្រាក់របស់យើងមកវិញ ដើម្បីបង្កើនខ្លួនយើងជាមួយនឹងសារធាតុរ៉ែកម្រនៅអ៊ុយក្រែន ហើយកិច្ចព្រមព្រៀងដ៏ល្អគឺសម្រាប់តែអ៊ុយក្រែន និងអាមេរិកប៉ុណ្ណោះ។
លោកបានបន្ថែមថា ប្រធានាធិបតីជាប់ឆ្នោតក៏នឹងជួយដោះស្រាយជម្លោះដោយបញ្ចប់ កិច្ចព្រមព្រៀងដ៏គួរឱ្យគោរព ដែលនឹងជៀសវាង ការអាម៉ាស់របស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងកំណត់ដំណាក់កាលសម្រាប់ជម្លោះផ្សេងទៀត។
លោកបន្តថា លោក Donald Trump ដឹងពីរបៀបបញ្ចប់សង្រ្គាម ខណលោក Joe Biden ដឹងតែពីរបៀបធ្វើសង្រ្គាមដើម្បីទទួលបានលុយពីអ៊ុយក្រែនប៉ុណ្ណោះ។
លោក Graham ត្រូវបានគេស្គាល់ថា ជាមនុស្សមានគោលជំហរមិនសូវល្អនោះទេក្នុងការជួយអ៊ុយក្រែន និងមានគោលការណ៍មិនសមរម្យជាមួយក្រុងម៉ូស្គូផងដែរ។ កាលពីខែកុម្ភៈ គាត់ត្រូវបានគេបញ្ចូលទៅក្នុងបញ្ជី “ភេរវករ និងពួកជ្រុលនិយម” របស់រុស្ស៊ី បន្ទាប់ពីព្រឹទ្ធសមាជិកបានតស៊ូមតិក្នុងការចាត់តាំងរុស្ស៊ីជា “រដ្ឋឧបត្ថម្ភភេរវកម្ម”។ នៅឆ្នាំ ២០២៣ទីក្រុងមូស្គូបានសម្តែងការខឹងសម្បារចំពោះការលើកឡើងរបស់លោក Graham ក្នុងអំឡុងពេលជួបជាមួយមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky នៅពេលដែលគាត់បាននិយាយថា “ប្រជាជនរុស្ស៊ីកំពុងតែស្លាប់ដោយសារតែលុយដ៏ល្អបំផុតដែលយើងធ្លាប់ចំណាយ”។
នៅពាក់កណ្តាលខែតុលា លោក Zelensky បានបង្ហាញ ‘ផែនការជ័យជំនះ’ របស់គាត់ ដែលបាននិយាយថា Kiev ត្រៀមខ្លួនជាស្រេចដើម្បីចុះហត្ថលេខាជាមួយអ្នកគាំទ្រលោកខាងលិច លើ”កិច្ចព្រមព្រៀងពិសេសស្តីពីការការពាររួមគ្នានៃធនធានសំខាន់ៗដែលមាន” នៅក្នុងអ៊ុយក្រែន។
កាលពីដើមខែវិច្ឆិកានេះ លោក Mikhail Podoliak ទីប្រឹក្សាកំពូលរបស់ Zelensky ក៏បានសង្កត់ធ្ងន់ថា អ៊ុយក្រែនមាន “ប្រាក់បញ្ញើនៃសារធាតុរ៉ែដ៏កម្រ ដូចជាលីចូម និងទីតាញ៉ូម ដែលយើងអាចទាញយកប្រយោជន៍រួមគ្នា ជាមួយសហរដ្ឋអាមេរិក”។
លោក Trump បានប្តេជ្ញាថានឹងបញ្ចប់ជម្លោះអ៊ុយក្រែនយ៉ាងឆាប់រហ័ស។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានស្នើថា គាត់អាចព្យាយាមបង្ខំអ៊ុយក្រែនឱ្យបោះបង់មហិច្ឆតារបស់អង្គការណាតូ និងចរចារអំពីការបង្កកជម្លោះ។ ទីក្រុងមូស្គូបានច្រានចោលការបង្កកនៅតាមបណ្តោយខ្សែបន្ទាត់ជួរមុខបច្ចុប្បន្ន ដោយទទូចថា គោលបំណងទាំងអស់នៃប្រតិបត្តិការយោធារបស់ខ្លួនត្រូវតែសម្រេចបាន៕
ដោយ៖ ពេជ្រ