យោធាអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសបានដោះលែងទាហានអ៊ីស្រាអែលស្ត្រីម្នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍។ ក្រុមអ៊ីស្លាមនិយាយថា នៅថ្ងៃក្រោយខ្លួននឹងដោះលែងអ្នកចាប់ខ្លួនពីរនាក់ទៀត។
ក្រុមហាម៉ាស់បានសន្យាថានឹងដោះលែងចំណាប់ខ្មាំងសរុបចំនួន៣៣ នាក់ក្រោមកិច្ចព្រមព្រៀងនៃបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី ១៩ ខែមករានៅតំបន់ហ្គាហ្សាស្ទ្រីប។ មុននេះចំណាប់ខ្មាំងស្ត្រីប្រាំពីរនាក់ត្រូវបានដោះលែង ហើយជាថ្នូរនឹងគ្នា អ៊ីស្រាអែលក៏បានដោះលែងអ្នកទោសប៉ាឡេស្ទីន ២៩០នាក់។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា ដោយឡែកក្រុមហាម៉ាសគ្រោងដោះលែងចំណាប់ខ្មាំងថៃប្រាំនាក់ផងដែរ។
គួររំលឹកថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ច្បាប់អ៊ីស្រាអែលថ្មីបានចូលជាធរមានដើម្បីហាមឃាត់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ឬ UNRWA ពីប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល។ សហគមន៍អន្តរជាតិកំពុងសម្តែងការព្រួយបារម្ភអំពីវិធានការនេះ ដោយសារការហាមឃាត់ UNRWA អាចកាត់បន្ថយជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា និងតំបន់ផ្សេងៗទៀត៕
ដោយ៖ ពេជ្រ