ពលរដ្ឋនៅក្នុងខេត្តរតនគិរី ថ្លែងការអបអរនិងគាំទ្រចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ឲ្យដំណើរការកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព

ខេត្តរតនគិរី÷ ការថ្លែងអបអរនិងគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ ខាងលើនេះ គឺនៅក្នុងឱកាសដែលបងប្អូនបានអញ្ជើញចូលរួមស្ដាប់ការផ្សព្វផ្សាយ របស់រដ្ឋបាលសង្កាត់បឹងកន្សែង ក្រុងបានលុង ស្តីពី សេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ដាក់ឲ្យដំណើរការកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

ប្រជាពលរដ្ឋដែលចូលរួមស្តាប់ នូវការផ្សព្វផ្សាយនិងពន្យល់បន្ថែម ពីអាជ្ញាធរសង្កាត់បឹងកន្សែង នាឱកាសនេះ បានសម្តែងនូវក្តីរំភើបរីករាយ និងគាំទ្រយ៉ាងក្លៀវក្លា ចំពោះគម្រោងផ្តល់ដីនេះ ពីព្រោះថា អ្នកក្រីក្រ ពិតប្រាកដ មានឱកាសទទួលបានដី សម្រាប់បង្ករបង្កើនផលប្រកបដោយភាពកក់ក្តៅ និងបានគោរពថ្លែងអំណរគុណ ដល់សម្តេច មហាបវរធិបតី ហ៊ុន ម៉ា ណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរ ពីសុខទុកប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

សូមបញ្ជាក់ថា គម្រោងកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនេះ ក្នុងគោលបំណងបង្កើនការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព សម្រាប់កូនចៅជំនាន់ក្រោយផងនិងបង្កើតប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផង តាមរយៈការផ្គត់ផ្គង់ដីក្រោមទម្រង់សម្បទានសេដ្ឋកិច្ចសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋ ក្រីក្រ គ្មានទីលំនៅឋានដីកសិកម្មនិងការគាំទ្រគម្រោងអភិវឌ្ឍសហគមន៍។ ព្រមទាំងការពារនៅជិតទីតាំងផ្ដល់ដីប្រកបដោយចីរភាព។ហើយកម្មវិធីផ្ដល់ដីនេះនៅក្នុងតំបន់មួយចំនួនជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ ប្រកបដោយសមធម៌ដើម្បីរួមគ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់អាស្រ័យផលនិងការពារព្រៃ និងដីរដ្ឋសម្រាប់ការអភិវឌ្ឍ។

នៅក្នុងសេចក្តីជូនដឹង បានលើកឡើងថា គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាការអភិវឌ្ឍ ដោយចីរភាពនេះ បានសម្រេចអនុវត្តកម្មវិធីជំហានទីមួយដែលមានទីតាំងកម្មវិធីដល់ដីការពារព្រៃរួមគ្នាអភិវឌ្ឍដោយចីរភាពស្ថិតនៅចំណុច អូសែវ ភូមិហាងសារ៉ាត់ ឃុំសាឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

Written by 

Related posts

Leave a Comment