គ្រូអាហ្សង់ទីន៖ Messi  ស្ថិតក្នុងភាពមិនច្បាស់លាស់សម្រាប់​ World Cup 2026

គ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីនលោក Lionel Scaloni បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ​ប្រធានក្រុម Lionel Messi ចង់លេងនៅ World Cup 2026 ប៉ុន្តែ​អ្វីៗនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។

លោក Scaloni ដែលបានដឹកនាំអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់ World Cup ​ 2022 នៅប្រទេសកាតា បានពន្យល់ពីកំណត់ត្រារបស់កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ ដែលចង់ឈ្នះ Ballon d’Or លើកទី៨​បន្តនៅក្នុងក្រុម។

លោក Scaloni បានប្រាប់ DSPORTS ថា “រឿងដំបូងដែលត្រូវនិយាយគឺថា ទាំង​ Messi និងមិត្តរួមក្រុមរបស់គេ ដឹងថាមានពេលវេលាដ៏សមរម្យមួយ ហើយថាគេ និងមិត្តគ្រប់គ្នាចង់លេងក្នុង World Cup” ។

គ្រូបង្វឹករូបនេះបានបន្ថែមថា “យើងនឹងត្រូវរង់ចាំមើលថាតើអ្វីៗ ចំពោះការសម្រេចចិត្តរបស់គាត់ (Messi) យើងដឹងពីអ្វីដែលយើងកំពុងគិត ហើយគាត់គឺជាមនុស្សឆ្លាតវៃបំផុតក្នុងចំណោមកីឡាករពួកយើងទាំង​” ។

លោក Scaloni ក៏បាននិយាយអំពីការសម្រេចចិត្តរបស់អតីតខ្សែប្រយុទ្ធអាហ្សង់ទីន Angel Di Maria ក្នុងការចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិបន្ទាប់ពីការឈ្នះពានរង្វាន់ Copa America លើកទីពីររបស់គាត់កាលពីឆ្នាំមុន៕

Written by 

Related posts

Leave a Comment