អាជ្ញាធរ បានរកឃើញសាកសពយ៉ាងហោចណាស់ ១៩ នាក់ ជុំវិញប្រតិបត្តិការជួយសង្គ្រោះក្នុងហេតុការណ៍យន្តហោះដឹកអ្នកដំណើរ ៦០ នាក់ បុកគ្នាលើអាកាសជាមួយឧទ្ធម្ភាគចក្រ នៅសហរដ្ឋអាមេរិក។
យន្តហោះដឹកអ្នកដំណើរ ក្នុងតំបន់របស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិចអ៊ែរឡាញ និងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិក បានហោះបុកគ្នាលើអាកាស ធ្លាក់ចូលទន្លេ Potomac នៅជិតអាកាសយានដ្ឋានជាតិ Reagan ក្នុងក្រុងវ៉ាស៊ីនតោន កាលពីយប់ថ្ងៃពុធ ។
យោងតាម ក្រុមហ៊ុនអាកាសចរណ៍អាមេរិចអ៊ែរឡាញ បានឲ្យដឹងថា យន្តហោះមានអ្នកដំណើរ ៦០ នាក់ និងសមាជិកពីឡុត ៤ នាក់ ខណខាងឧទ្ធម្ភាគចក្រ មានទាហាន ៣ នាក់ ។
របាយករាណ៍ពីកាសែត Washington Post អះអាងថា មនុស្សជាច្រើនត្រូវបានសង្គ្រោះចេញពីទឹក។ សមាជិកព្រឹទ្ធសភានៃរដ្ឋតិចសាស់ លោកTed Cruz បាននិយាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អាចនឹងមានអ្នកស្លាប់ ខណលោក មិនទាន់បញ្ជាក់ចំនួនប៉ុន្មានក៏ដោយ ៕
ដោយ៖ ពេជ្រ