ប្រេសិតប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកទំនាក់ទំនងជាមួយអង្គការអន្តរជាតិ លោក Boris Titov បានប្រាប់ក្នុងបទសម្ភាសន៍មួយថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ និងខាតបង់អត្ថប្រយោជន៍ជាច្រើន។

លោក Titov បាននិយាយថា ទំនាក់ទំនងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ស្ទើរតែមិនអាចស្ដារឡើងវិញក្នុងពេលនេះ ដោយសារតែ រដ្ឋទាំង ២ ស្ថិតក្នុងស្ថានភាពសង្រ្គាម។
លោក បានបន្ថែមថា ជម្លោះជះឥទ្ធិពលមួយកម្រិតរួចទៅហើយលើសេដ្ឋកិច្ចពិភពលោក ខណតម្លៃប្រេងចាប់ផ្តើមកើនឡើង។
គួរបញ្ជាក់ថា អំឡុងសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កើតឡើងមក បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ជាពិសេសតម្លៃប្រេងសាំងមានការកើនឡើង៕

ដោយ៖ ពេជ្រ