ខ្សែប្រយុទ្ធកីឡាការិនីជម្រើសជាតិកម្ពុជា Melanie Joy Hoekstra វ័យ ២៥ឆ្នាំ ត្រូវបានចុះផ្សាយថាបានសម្រេចការផ្លាស់ទៅចូលរួមជាមួយក្លិបបាល់ទាត់នារី Banaat FC នៅលីគកំពូលបាល់ទាត់នារីអារ៉ាប់រួម ក្រោយការចែកផ្លូវគ្នាជាមួយក្លិប Kaohsiung Attackers នៅលីគកំពូលតៃវ៉ាន់ដែលទើបតែជាជើងឯកលីគបាល់ទាត់នារីតៃវ៉ាន់ ២០២៤ កន្លងទៅ ៕
