ការប្រកួតសប្ដាហ៍ទី១៩ នៃការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៤/២០២៥ បានបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ ខណៈតំណែង Top Scorers កំពុងតែប្រជែងគ្នាយ៉ាងខ្លាំង។
បន្ទាប់ពីបញ្ចប់ការប្រកួតយើងសង្កេតឃើញមានការប្រដេញគ្នានៅក្នុងតារាងអ្នកសុតបញ្ចូលទីយ៉ាងប្រកៀកប្រកិតគ្នាដោយកីឡាករ JELLE GOSELINK របស់ភ្នំពេញក្រោនឡើងឈរកំពូលតារាងមាន ១៤គ្រាប់ជាមួយកីឡាករ RAMON SOUZA របស់វិសាខា មាន១៤គ្រាប់ ដូចគ្នា និងកីឡាករ BALANGA AGOSTINHO កងយោធពលខេមរភូមិន្ទ មាន ១៣គ្រាប់ កីឡាករ ANDRES NIETO របស់ភ្នំពេញក្រោន មាន កំពុងមាន ១២ ស្មើរគ្នាជាមួយកីឡាករ PABLO CARVALHO របស់ព្រះខ័នរាជស្វាយរៀង៕