មានចំណាប់ខ្មាំងអ៊ីស្រាអែលស្លាប់ ក្នុងដំណាក់កាលដែលក្រុមហាម៉ាស ដោះលែង

អ៊ីស្រាអែល បានឲ្យដឹងថា ចំណាប់ខ្មាំង ២៦ នាក់ ក្នុងនោះ ៨ នាក់ ដែលត្រូវដោះលែងដោយក្រុមហាម៉ាស ក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា បានស្លាប់បាត់បង់ជីវិត ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក David Mencer បានប្រាប់អ្នកសារព័ត៌មានថា អ៊ីស្រាអែល ទទួលបញ្ជីឈ្មោះពីក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ដែលផ្តល់ព័ត៌មានអំពីស្ថានភាពនៃចំណាប់ខ្មាំងនេះ ។

លោក​ Mencer បាន​និយាយ​ថា បញ្ជី​ដែល​ចេញ​ពី​ក្រុម​ហាម៉ាស​ត្រូវ​នឹង​ការ​ស៊ើបការណ៍​សម្ងាត់​របស់​អ៊ីស្រាអែល បញ្ជាក់ថា ចំណាប់ខ្មាំង ៨ នាក់​ត្រូវ​ក្រុម​ហាម៉ាស​សម្លាប់ ។ ដូច្នេះ យើងនឹងជូន​ដំណឹង​ពី​ស្ថានភាព​ដល់សាច់​ញាតិ​របស់​ពួក​គេ ។

គួរបញ្ជាក់ថា ស្ត្រីចំនួន ៧ នាក់ ត្រូវបានដោះលែងនៅរស់ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជាង ២៩០ នាក់ដែលជាប់ឃុំនៅក្នុងពន្ធនាគារអ៊ីស្រាអែល ចាប់តាំងពីបទឈប់បាញ់ ចាប់ផ្តើម នៅថ្ងៃទី ១៩ ខែមករា ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment