ប៉ះគ្នាមួយប្រាវនៅព្រំដែនប៉ាគីស្ថាន-អាហ្វហ្គានៅស្ថាន ស្លាប់ជនស៊ីវិល និងទាហានរង្គាល

ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានផ្ទុះអាវុធដាក់គ្នាជាថ្មីនៅតាមព្រំដែន កាលពីថ្ងៃពុធ ដោយសម្លាប់ជនស៊ីវិល និងទាហានជាងរាប់សិបនាក់។

ការប្រយុទ្ធគ្នាចុងក្រោយ កាលពីចុងសប្តាហ៍កន្លងទៅរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន គឺអាក្រក់បំផុតមិនធ្លាប់មានរវាងប្រទេសទាំង ២ ចាប់តាំងពីក្រុមតាលីបង់ ឡើងកាន់អំណាចនៅទីក្រុងកាប៊ុលក្នុងឆ្នាំ ២០២១ ទោះបីជាមានការប៉ះទង្គិចគ្នាជារឿយៗនៅតាមព្រំដែនដែលមានចម្ងាយ ២,៦០០ គីឡូម៉ែត្រ ក៏ដោយ។

ក្រុមតាលីបង់អាហ្វហ្គានីស្ថាន អះអាងថា ជនស៊ីវិលជាងរាប់សិបនាក់ ត្រូវបានសម្លាប់ និង ១០០ នាក់រងរបួស ខណៈដែលកងកម្លាំងប៉ាគីស្ថាន បើកការវាយប្រហារ កាលពីព្រឹកព្រលឹមថ្ងៃពុធ នៅក្នុងស្រុក Spin Boldak ។

ប្រទេសប៉ាគីស្ថាន បញ្ជាក់វិញថា ជនស៊ីវិលបួននាក់រងរបួសដូចគ្នា នៅក្នុងការវាយប្រហារដោយកងកម្លាំងតាលីបង់នៅក្នុងស្រុក Chaman ដែលនៅទល់មុខនឹងស្រុក Spin Boldak ឆ្លងកាត់ព្រំដែន៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment