នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ជម្លោះប្រដាប់អាវុធក្នុងប្រទេសអ៊ុយក្រែន កំពុងឈានចូលដល់ដំណាក់កាលសម្រេចចិត្តមួយ ។
ការលើកឡើងបែបនេះរបស់ លោក Tusk អំឡុងថ្លែងទៅកាន់សមាជជាតិលើកទី ១៣ នៃសហភាពគ្រូបង្រៀនប៉ូឡូញ ។
ទីភ្នាក់ងារព័ត៌មាន PAP បានដកស្រង់សម្ដីលោកថា សង្គ្រាមនៅភាគខាងកើត កំពុងឈានចូលដល់ដំណាក់កាលសម្រេចចិត្ត
ស្របពេលដែលគ្មាននរណាម្នាក់ដឹងថាជម្លោះនឹងបញ្ចប់ដោយរបៀបណានោះទេ ។
លោក Tusk បានបន្ថែមថា ការគំរាមកំហែងក្នុងសង្គ្រាមអ៊ុយក្រែន នាពេលបច្ចុប្បន្ននេះ ពិតជាធ្ងន់ធ្ងរយ៉ាងពិតប្រាកដណាស់ បន្ទាប់ពីការបាញ់មីស៊ីលដាក់គ្នា ។
លោក Tusk ក៏បានកត់សម្គាល់ដោយចង្អុលទៅការគំរាមកំហែងនៃជម្លោះជាសកលថា នេះគឺជាការដណ្ដើមទឹកដី ។
គួរបញ្ជាក់ថា ការលើកឡើងបែបនេះរបស់លោក Tusk បានកើតឡើង បន្ទាប់ពីរុស្ស៊ី បាញ់មីស៊ីលផ្លោងចូលក្នុងទឹកដីអ៊ុយក្រែន ជាការសងសឹក ៕
ដោយ៖ ពេជ្រ