កុមារប៉ាឡេស្ទីនស្លាប់ ដោយសារជំងឺផ្តាសាយ ៧ នាក់ អំឡុងបទឈប់បាញ់

កុមារប៉ាឡេស្ទីនយ៉ាងហោចណាស់ ៧ នាក់ស្លាប់ ដោយសារជំងឺផ្តាសាយ ចាប់តាំងពីបទឈប់បាញ់គ្នានៅតំបន់ហ្គាហ្សាស្ទ្រីប រវាងអ៊ីស្រាអែល និងចលនាហាម៉ាស បានចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា ។

 ឧត្តមសេនីយស្នងការ UNRWA លោក Philippe Lazzarini បានចង្អុលទៅស្ថានការណ៍ដ៏ធ្ងន់ធ្ងរមួយនៅក្នុងតំបន់ជុំវិញ ដោយសារអាកាសធាតុត្រជាក់ខ្លាំង និងការធ្លាក់ចុះនៃការផ្គត់ផ្គង់មនុស្សធម៌ ។

ទន្ទឹមនោះ ក្រុមប្រឹក្សាជនភៀសខ្លួនន័រវេស (NRC) បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនជិតមួយលាននាក់នៅក្នុងតំបន់ហ្គាហ្សា មិនមានការការពារ និងគាំពារប្រឆាំងនឹងភាពត្រជាក់ នារដូវរងា នេះទេ។

 យោងតាម ​​NRC មានមនុស្សតែ ២៨៥,០០០ នាក់ ប៉ុណ្ណោះដែលផ្លាស់ទីលំនៅនៅតំបន់ហ្គាហ្សា បានទទួលសម្ភារៈជម្រកចាំបាច់ កាលពីចុងខែវិច្ឆិកា ខណដែលមនុស្សប្រហែល ៩៤៥,០០០ នាក់ នៅខ្វះខាត ។

ការបន្តការផ្គត់ផ្គង់មនុស្សធម៌ ដំណើរការឡើងវិញ បន្ទាប់ពីលោក Mohammed bin Abdulrahman Al Thani នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតា ប្រកាសកាលពីថ្ងៃទី ១៥ ខែមករា ថាក្រុង Doha, Cairo និង Washington បានចុះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដើម្បីដោះលែងចំណាប់ខ្មាំងដែលឃុំខ្លួននៅហ្គាហ្សា និងប្រកាសបទឈប់បាញ់ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment