លោក ពូទីន ថា បើស្ថានភាពពិបាកគិត មានតែប្រើមីស៊ីលដែលទើបបាញ់ចូលអ៊ុយក្រែន ម្តងទៀត

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយ មួយថ្ងៃបន្ទាប់ពីរុស្ស៊ី បាញ់មីស៊ីលផ្លោងថ្មីលើទីក្រុង Dnipro របស់អ៊ុយក្រែន។

 នៅក្នុងសុន្ទរកថាទូរទស្សន៍ មេដឹកនាំរុស្ស៊ីរូបនេះ បានលើកឡើងថា មីស៊ីល Oreshnik គ្មាននរណាម្នាក់អាចស្ទាក់ចាប់ដោយជោគជ័យឡើយ ហើយលោក សន្យាថានឹងធ្វើការសាកល្បងបន្ថែមទៀត រួមទាំងនៅក្នុងលក្ខខណ្ឌប្រយុទ្ធផងដែរ។

 ការប្រើប្រាស់មីស៊ីល Oreshnik បានធ្វើឲ្យភាពតានតឹងក្នុងសង្គ្រាមកើនឡើងមួយកម្រិតក្នុងសប្ដាហ៍នេះ បន្ទាប់ពីអ៊ុយក្រែន បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយផ្គត់ផ្គង់ដោយអាមេរិក និងអង់គ្លេស ចូលក្នុងប្រទេសរុស្ស៊ី ជាលើកដំបូង។

ទន្ទឹមនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានអំពាវនាវឱ្យមេដឹកនាំពិភពលោកផ្តល់ការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ សម្រាប់លោក ពូទីន ចំពោះសកម្មភាពរបស់លោកនេះ ។

 លោក Zelesnky បានបន្ថែមថា ប្រទេសរបស់លោកកំពុងស្នើសុំដៃគូលោកខាងលិចសម្រាប់ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធការពារដែនអាកាស។

 យោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បាមរាយការណ៍ថា ទីក្រុងគៀវ កំពុងទទូចសុំប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ Terminal US Terminal High Altitude Area Defense (THAAD) ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារប្រឆាំងមីស៊ីលផ្លោង Patriot របស់ខ្លួន។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ី បានប្រើប្រាស់នូវមីស៊ីលផ្លោងជំនាន់ថ្មីមួយរបស់ខ្លួនជាលើកដំបូងបាញ់សំដៅលើទីក្រុង Dnipro ទឹកដីអ៊ុយក្រែន ដែលនាំឲ្យស្ថានភាពសង្គ្រាមកាន់តែតានតឹងបន្ថែមទៀត ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment