តម្លៃប្រេង បានធ្លាក់ថ្លៃ នៅថ្ងៃពុធនេះ បន្ទាប់ពីកើនឡើងច្រើនជាង ១ ភាគរយ កាលពីម្សិលមិញ បន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើកំពង់ផែ និងរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី ខណៈដែលពាណិជ្ជករកំពុងរង់ចាំការកាត់បន្ថយអត្រាការប្រាក់ដែលរំពឹងទុកពីធនាគារកណ្តាលអាមេរិក។
ប្រេងឆៅរបស់ Brent បានធ្លាក់ចុះ ១ សេន ស្មើនឹង ៦៨.៤៦ ដុល្លារក្នុងមួយបារ៉ែល ខណៈពេលប្រេងឆៅរបស់អាមេរិក West Texas Intermediate ក៏ធ្លាក់ចុះ ១ សេន ស្មើនឹង ៦៤.៥១ ដុល្លារ ក្នុងមួយបារ៉ែល។
Reuters បានរាយការណ៍ កាលពីថ្ងៃអង្គារថា ប្រភពឧស្សាហកម្មចំនួន ៣ អះអាងថា បំពង់បង្ហូរប្រេងរបស់រុស្ស៊ីផ្តាច់មុខ Transneft (TRNF_p.MM) បានព្រមានពីការកាត់បន្ថយការផលិត បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនលើកំពង់ផែនាំចេញដ៏សំខាន់ និងរោងចក្រចម្រាញ់ប្រេង។
តម្លៃប្រេង បានឡើងថ្លៃជាង ១ ភាគរយ ដោយសារក្តីបារម្ភថា ការផ្គត់ផ្គង់របស់រុស្ស៊ី អាចនឹងត្រូវបានរំខាន៕

ដោយ៖ ពេជ្រ