ក្រុមកីទ្បាករ គ្រូបង្វឹក និងមន្ត្រីជាក់ពាក់ព័ន្ធរបស់ក្លិបព្រះខ័នរាជស្វាយរៀង បានមកដល់មាតុភូមិវិញហើយកាលពីម្សិលមិញ ក្រោយប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះវៀតណាម Dong A Thanh Hoa បញ្ចប់ក្នុងលទ្ធផល ០-០ នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៤-២៥ ពូល A កាលពីយប់មិញ និងអស់ឱកាសឡើងទៅកាន់វគ្គបន្តទៀតហើយ ទោះបីជាសល់មួយប្រកួតទៀតក៏ដោយ ។
ឆ្លងកាត់៤ប្រកួតក្នុងពូល ក្រុមព្រះខ័នរាជស្វាយរៀង ឈរលេខ៥ ដោយឈ្នះ១ ស្មើ១ និងចាញ់២ មាន៤ពិន្ទុ ខណៈ BG Pathum United ឈរលេខ១ មាន៨ពិន្ទុ Terengganu ឈរលេខ ២ មាន៧ពិន្ទុ PSM ឈរលេខ៣ មាន៧ពិន្ទុ Dong A Thanh Hoa ឈរលេខ៤ មាន៦ពិន្ទុ។ ដូច្នេះទោះព្រះខ័នរាជស្វាយរៀង ឈ្នះការចុងក្រោយក៏អស់ឱកាសឡើងទៅកាន់វគ្គបន្តទៀតដែល៕
