បទបញ្ជាប្រតិបតិ្តរបស់រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីបានប្រកាសថា នឹងដកខ្លួនចេញពី «កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ» និងអង្គការសុខភាពពិភពលោក ធ្វើឱ្យសាធារណមតិអន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
លទ្ធផលនៃការស្ទង់មតិរបស់បណ្តាញCGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបង្ហាញថា អ្នកផ្តល់សម្ភាសន៍ចំនួន៨១,៤ភាគរយយល់ឃើញថា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីបានប្រកាសជាថ្មីម្តងទៀតថា នឹងដកខ្លួនចេញពីអង្គការអន្តរជាតិ ព្រមនឹងលុបចោលសិន្ធិសញ្ញាអន្តរជាតិ វាជាការមិនចង់រ៉ាប់រងទំនួលខុសរបស់ប្រទេសធំ ។ អ្នកផ្តល់សម្ភាសន៍ចំនួន៧៧,៥ភាគរយសម្គាល់ឃើញថា អាមេរិកដកខ្លួនចេញពីអង្គការអន្តរជាតិជាញឹកញាប់ បានពន្លឿនការបង្ខូចដល់កិត្តិនាមរបស់ប្រទេសជាតិនិងឥទ្ធិពលអន្តរជាតិ ។ អ្នកផ្តល់សម្ភាសន៍ចំនួន៧៨,៤ភាគរយយល់ឃើញថា ទង្វើរបស់រដ្ឋាភិបាលអាមេរិកអាណតិ្តថ្មីដែលដកខ្លួនចេញពី«កិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ» និងអង្គការសុខភាពពិភពលោក ត្រូវបានគេចាត់ទុកថា ជាវិធានការដែលផ្តួលរំលំគោលនយោបាយរដ្ឋាភិបាលអាណត្តិមុន ប្រការនេះបានបង្ហាញឱ្យឃើញនូវការបដិបក្ខគ្នារវាងគណបក្សទាំងពីរនិងភាពបែកបាក់គ្នាខាងនយោបាយក្នុងស្រុករបស់អាមេរិកដែលសមានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ៕