ថ្ងៃទី២២ ខែមករា «រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥»ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់ការហាត់សមលើកទីបួនដោយរលួន ។ កម្មវិធីចម្រៀង របាំ ល្ខោនហ៊ី និងកម្មវិធីជនជែកកម្សន្តជាដើមបានរៀបចំប្រកបដោយលក្ខណៈពិសេស និងមានភាពទាក់ទាញ ។ សិល្បៈករទាំងឡាយមានភាពឧស្សាព្យាយាម និងទឹកចិត្តសប្បាយរីករាយ ធ្វើឱ្យការហាត់សមនៃរាត្រីសមោសមានភាពរលួន ការងារគ្រប់ផ្នែកបានសហការគ្នាយ៉ាងល្អប្រសើរ ។ សាលរៀបចំរាត្រីសមោសរ បានពោរពេញទៅដោយបរិយាកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដ៏សប្បាយរីករាយនិងសិរីមង្គល។
អបអរទទួលបុណ្យចូលឆ្នាំថ្មីប្រកបដោយក្តីសប្បាយរីករាយនិងសិរីមង្គល ! ឃ្លាតពីយប់ដាច់ឆ្នាំតាមចន្ទគតិចិននៅសល់តែ៦ថ្ងៃ ក្រុមការងាររៀបចំរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីផ្តល់ជូនទស្សនិកជននូវកម្មវិធីដ៏ល្អបំផុត ក៏ដូចជារួមជាមួយទស្សនិកជនចិននិងបរទេស អបអរទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណិចិនឆ្នាំម្សាញ់ដែល“សម្រេចជោគជ័យគ្រប់ភារកិច្ចនៅឆ្នាំម្សាញ់ បន្តវេនវប្បធម៌គ្រប់ជំនាន៕