លោក Pep Munoz ថ្លែងបែបនេះ ក្រោយស្មើជាមួយ Dong A Thanh Hoa

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតជាមួយក្រុមវៀតណាម Dong A Thanh Hoa ​គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង  លោក Pep Munoz បាននិយាយថា«ដូចដែលគ្រប់គ្នាបានដឹងហើយថា ទីលានគឺពិបាកលេងជាពិសេសគឺការលេងជាមួយក្រុមល្អបែបនេះ។

លោកបានបន្តថា ពួកគេលេងខ្លាំងគ្រប់ពេល នេះគឺជាចំណុចមួយដ៏ល្អមួយនៅពេលដែលយើងចាប់ផ្តើម យើងមានមានឳកាសនៅវគ្គទី ១ មួយចំនួនផងដែរ ហើយយើងក៏ព្យាយាមលេងបាល់វែងច្រើនជាងរាល់ដងដែរសម្រាប់ប្រកួតនេះ ព្រោះយើងត្រូវការទាញគូប្រកួតមកដីយើង ហើយយើងលេងពីក្រោយខ្នងជួរការពាររបស់គេ។ នៅវគ្គទី ២ កម្រិតយើងរាងធ្លាក់ចុះបន្តិច ហើយការប្រកួតប្រជែងគឺប្រហាក់ប្រហែលគ្នា ចុះក្រោយយើងក៏មានឳកាសផងដែរ តែយើងមិនអាចទាត់ចូលទី។»

​សូមជម្រាបថា ​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ បានប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម Dong A Thanh Hoa បញ្ចប់ក្នុងលទ្ធផល ០-០ នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៤-២៥ ពូល A កាលពីយប់មិញ​ និងអស់​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ទៀត​ហើយ​ ទោះបី​ជា​សល់​មួយ​ប្រកួត​ទៀត​ក៏​ដោយ ​ ។

ឆ្លងកាត់៤ប្រកួតក្នុងពូល ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈរលេខ៥ ដោយឈ្នះ១ ស្មើ១ និងចាញ់២ មាន៤ពិន្ទុ ខណៈ BG Pathum United ឈរលេខ១ មាន៨ពិន្ទុ Terengganu  ឈរលេខ ២ មាន៧ពិន្ទុ PSM ឈរលេខ៣ មាន៧ពិន្ទុ Dong A Thanh Hoa ឈរលេខ៤ មាន៦ពិន្ទុ។ ដូច្នេះទោះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះការចុងក្រោយក៏អស់​ឱកាស​ឡើង​ទៅ​កាន់​វគ្គ​បន្ត​ទៀតដែល៕

Written by 

Related posts

Leave a Comment