ក្រុមអធិរាជស Real Madrid បានក្លាយជាក្រុមបាល់ទាត់ដំបូងគេដែលរកបានប្រាក់ចំណូលមួយពាន់លានអឺរ៉ូ (១.០៤ ពាន់លានដុល្លារ) ក្នុងរដូវកាលមួយក្នុងឆ្នាំ ២០២៣-២៤ ដោយក្រុមអេស្ប៉ាញមួយនេះបានឈរនៅកំពូលតារាង Deloitte Football Money League ជាក្លឹបដែលរកចំណូលបានច្រើនជាងគេលើពិភពលោកម្តងទៀត។
ប្រភពចំណូលសំខាន់ៗបានមកពីការលក់សំបុត្រចូលទស្សនាការប្រកួតនីមួយៗ ការលក់សិទ្ធិផ្សាយបន្តផ្ទាល់ រួមទាំងការធ្វើពាណិជ្ជកម្មផងដែរ។
Real Madrid បានវ៉ាដាច់ Manchester City ដែលរកបាន៨៣៧.៨លានអឺរ៉ូដើម្បីត្រលប់មកកំពូលតារាងវិញ បន្ទាប់ពីពួកគេរកបានប្រាក់ចំណូលសរុប ៨៣១ លានអឺរ៉ូក្នុងរដូវកាល ២០២២-២៣ ។ ចំណែកលេខ៣បានទៅ Paris St Germain (៨០៦ លានអឺរ៉ូ), Manchester United (៧៧១ លានអឺរ៉ូ) និង Bayern Munich (៧៦៥ លានអឺរ៉ូ) ឡើងមកកំពូលទាំងប្រាំ៕