លោក ពូ ទីន ៖ ​ឆ្នាំ២០២៤ សេដ្ឋកិច្ចរុស្ស៊ី​ ទទួល​ជោគជ័យ​ខ្លាំង​លើគ្រប់វិស័យ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ និងអះអាងថា ឆ្នាំ២០២៤ កន្លងទៅសម្រាប់សេដ្ឋកិច្ចរុស្ស៊ីគឺទទួលបានជោគជ័យយ៉ាងខ្លាំង។ លោកថ្លែងបែបនោះ នៅពេលបើកកិច្ចប្រជុំស្តីពីបញ្ហាសេដ្ឋកិច្ចរុស្ស៊ីឆ្នាំ២០២៤ ។ លោកបន្ថែមថា”ឆ្នាំកន្លងទៅយើងទទួលបានជោគជ័យជាងឆ្នាំមុនៗសម្រាប់សេដ្ឋកិច្ចរុស្ស៊ីជាទូទៅ។ លោកបន្តថាសូចនាករម៉ាក្រូសំខាន់ៗស្ថិតនៅក្នុងតំបន់វិជ្ជមាន ដោយសារការគណនា និងការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងសហគមន៍ធុរកិច្ច។

ប្រមុខរដ្ឋរុស្ស៊ីបានឲ្យដឹងថា រដ្ឋបានប្រគល់ភារកិច្ចឱ្យរដ្ឋាភិបាលធ្វើការជាពិសេសជាមួយសាខានីមួយៗនៃវិស័យឧស្សាហកម្ម។ លោកបានកត់សម្គាល់ថា រដ្ឋាភិបាលមានតម្រូវការក្នុងការធ្វើការងារជាពិសេសជាមួយវិស័យនីមួយៗនៃសេដ្ឋកិច្ចជាតិ។ លោកថា ការអះអាងពីជោគជ័យនៃវិស័យសេដ្ឋកិច្ចនោះ សារតែរូបភាពទាំងមូលអាចបង្ហាញពីកំណើនធម្មតានៃតម្រូវការសរុបនៅក្នុងសេដ្ឋកិច្ច៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment