ប្រធានាធិបតីអាមេរិកលោក Joe Biden បានពណ៌នាការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ថាជាកំហឹង ។
លោក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសេតវិមានថា ការចេញដីកាចាប់ខ្លួនរបស់ ICC ប្រឆាំងនឹងមេដឹកនាំអ៊ីស្រាអែល គឺជាការខឹងសម្បារ។ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា អ្វីក៏ដោយដែល ICC អាចបញ្ជាក់ វាមិនមានភាពស្មើគ្នាទេ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។
លោក Biden បានធានាថា ប្រទេសរបស់លោក នឹងឈរជាមួយអ៊ីស្រាអែល ជានិច្ចប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខផ្សេងៗ ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ICC បានចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលប្រព្រឹត្តនៅក្នុងប្រទេសប៉ាឡេស្ទីន។ ICC ក៏ទាមទារឱ្យមានការចាប់ខ្លួនលោក Mohammed Deif មេបញ្ជាការនៃសាខាយោធានៃចលនាហាម៉ាសប៉ាឡេស្ទីនផងដែរ។ ស្របពេលដែលកាលពីខែសីហា លោក Deif ត្រូវបានបញ្ជាក់ថាស្លាប់ ៕
ដោយ៖ ពេជ្រ