កងកម្លាំងប្រដាប់អាវុធដាណឺម៉ាក បង្ហាបំណងចង់ពង្រីកមូលដ្ឋានទ័ពអាកាសនៅទីក្រុង Kangerlussuaq ចម្ងាយ ៣០០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានី Greenland តំបន់ Nuuk ។ នេះបើយោងតាមរបាយការណ៍របស់ទូរទស្សន៍ TV2 ក្នុងស្រុក។
បើតាមរបាយការណ៍ បានកត់សម្គាល់ថា ទោះបីជាគោលនយោបាយផ្លូវការរបស់ដាណឺម៉ាកគឺដើម្បីជៀសវាងជម្លោះយោធា ដោយរក្សាតំបន់អាក់ទិកជាតំបន់នៃភាពតានតឹងទាបក៏ដោយ បញ្ជាការយោធាបានផ្តល់អនុសាសន៍ឱ្យមានវត្តមានវាយលុកសកម្មបន្ថែមទៀតនាពេលអនាគត ។
ទន្ទឹមនោះ ទីតាំងដែលគ្រោងនឹងប្រែក្លាយទៅជាមូលដ្ឋានយោធាប្រតិបត្តិការនេះនឹងបម្រើជាការរារាំង និងការបង្ហាញភាពរឹងមាំដល់អំណាចអរិភាព។
ជាមួយគ្នានោះ មូលដ្ឋានទ័ពអាកាស ត្រូវបានគេរំពឹងថា នឹងអាចគ្រប់គ្រងការមកដល់ និងវត្តមានយន្តហោះចម្បាំង F-35 របស់ដាណឺម៉ាក នៅក្រុង Kangerlussuaq សម្រាប់ការត្រៀមលក្ខណៈជាប្រចាំចំពោះការការពារ និងការពារអធិបតេយ្យភាព ក៏ដូចជាការបង្ហាញកម្លាំងនៅក្នុងតំបន់ដែនដីរបស់ប្រទេសដាណឺម៉ា។
ក្រៅពីយន្តហោះ F-35 ក៏រួមមានយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ ក៏នឹងត្រូវបានដាក់ឱ្យដំណើរការពីមូលដ្ឋានទ័ពអាកាស ដើម្បីតាមដានអាត្លង់ទិកខាងជើង ផងដែរ៕
ដោយ៖ ពេជ្រ