លោក បៃដិន និយាយរបបផ្តាច់ការពេញៗមាត់់ក្រោមអំណាចលោក ត្រាំ ក្នុងសុន្ទរកថាចុងក្រោយ

លោកប្រធានាធិបតី ចូ បៃដិន បានអំពាវនាវពលរដ្ឋអាមេរិកឱ្យឈរគាំទ្ររបបផ្តាច់ការដ៏គ្រោះថ្នាក់ក្រោមអំណាចលោក ដូណាល់ ត្រាំ អំឡុងថ្លែងសុន្ទរកថាចុងក្រោយ មុនពេលចុះចេញពីតំណែងសប្តាហ៍ក្រោយ។

នៅក្នុងសុន្ទរកថាដំបូងពីការិយាល័យ Oval នៅចុងបញ្ចប់នៃអាណត្តិរបស់លោក ប្រធានាធិបតីវ័យ ៨២ ឆ្នាំរូបនេះ បានព្រមានអំពីទំហំឧស្សាហកម្មបច្ចេកវិទ្យាដ៏សម្បូរបែបដែលមិនអាចគ្រប់គ្រងប្រជាជនគ្រប់គ្រង។

លោក បៃដិន បាននិយាយថា សព្វថ្ងៃនេះ របបផ្តាច់ការកំពុងលេចឡើងនៅអាមេរិកនៃទ្រព្យសម្បត្តិ អំណាច និងឥទ្ធិពលដ៏ខ្លាំង ដែលគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់យើងទាំងស្រុង។

ទន្ទឹមនោះ លោក បៃដិន ក៏បានរិះគន់ចំពោះស្ថាបនិកក្រុមហ៊ុន Space Xលោក Elon Musk និងស្ថាបនិកក្រុមហ៊ុន Meta លោក Mark Zuckerberg ផងដែរ។

លោក បានបន្ថែមថា ពលរដ្ឋអាមេរិក កំពុងរស់នៅក្រោមការបំផ្លិចបំផ្លាញនៃព័ត៌មានមិនពិត ដែលអនុញ្ញាតឱ្យមានការរំលោភបំពានអំណាច។

ជាមួយគ្នានោះ លោក បានព្រមានអំពីគ្រោះថ្នាក់នៃបច្ចេកវិទ្យា AI ដោយនិយាយថា អាមេរិក ត្រូវតែដឹកនាំលើប្រទេសចិន ផ្នែកបច្ចេកវិទ្យា។

គួរបញ្ជាក់ថា លោក​ ចូ​ បៃដិន បានថ្លែងសុន្ទរកថាលើកចុងក្រោយរបស់លោក មុននឹងចុះចេញពីតំណែងផ្លូវការ ដែលជំនួសវិញដោយលោក ដូណាល់ ត្រាំ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment