កាលពីម្សិលមិញក្លិបបាល់ទាត់បឹងកេត បានធ្វើការប្រកួតជាមួយមន្ទីរអប់រំយុវជនខេត្តកំពង់ចាម នៅក្នុងការប្រកួតពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ ថ្នាក់ជាតិ វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ ដោយការប្រកួតនេះធ្វើឡើងនៅទឹកដីខេត្តកំពង់ចាម ខណៈក្រុមបឹងកេត បានយកឈ្នះក្រុមម្ចាស់ផ្ទះដោយលទ្ធផល ៨-១។
ក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានដើរតួជាប្រធានក្រុមនិងជាការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០២២៥នេះសម្រាប់ក្រុមបឹងកេត ក្នុងពានសម្តេចអគ្គមហាសេនាបតីតេជោ ខណៈចាន់ វឌ្ឍនាកា បានស៊ុតបញ្ចូលទី១គ្រាប់ផងដែរសម្រាប់ការប្រកួតនេះ។
យ៉ាងណាមិញការប្រកួតពីម្សិលមិញ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានដើរតួនាទីយ៉ាងសំខាន់ផងដែរ មុនមានបញ្ហារបួស ហើយបានដូរចេញភ្លាមៗនៅនាទីទី៤០ ក្រោយមានបញ្ហារបួសជង្គង់ ហើយមិនអាចបន្តការប្រកួតទៀតបានឡើយ ក្រោយចប់ការប្រកួត ចាន់ វឌ្ឍនាកា បានបង្ហោះសារមួយទៅកាន់អ្នកគាំទ្រថា រូបគេកំពុងស្ថិតក្នុងការតាមដានរបួស ខណៈលទ្ធផលរបួសនឹងដឹងនៅថ្ងៃនេះថា របួសទៅជាយ៉ាងណា៕