រដ្ឋមន្ត្រីការបរទេស៖ រុស្ស៊ី​ ត្រៀម​ពិភាក្សា​លើលក្ខខណ្ឌ​ធានា​សន្តិសុខ​យូរអង្វែងសម្រាប់​អ៊ុយក្រែន 

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាសថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាអំពីលក្ខខណ្ឌ័នៃការធានាសន្តិសុខយូរអង្វែងសម្រាប់អ៊ុយក្រែន។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោក Lavrov បានសង្កត់ធ្ងន់ថា កិច្ចចរចាណាមួយត្រូវតែធ្វើឡើងក្នុងក្របខ័ណ្ឌអឺរ៉ាស៊ីដ៏ទូលំទូលាយ ដើម្បីដោះស្រាយបញ្ហាភូមិសាស្ត្រនយោបាយដែលជាលក្ខខណ្ឌធំវំផុត ហើយយើងក៏បានត្រៀមផងដែរ។

 លោកថា យើងត្រៀមខ្លួនរួចជាស្រេចហើយដើម្បីពិភាក្សាអំពីការធានាសន្តិសុខយូរអង្វែងសម្រាប់ប្រទេសអ៊ុយក្រែន និងផ្នែកខ្លះនៃប្រទេសនោះពីមុនដូចជានៅ Crimea, Donbass និង Novorossiyaជាដើម។

 គួររំលឹកថា ទីក្រុងមូស្គូបានចាត់ទុកឧបទ្វីប Crimean ក៏ដូចជាតំបន់ Kherson និង Zaporozhye និង Donetsk និងសាធារណរដ្ឋប្រជាជន Lugansk ជាផ្នែកសំខាន់នៃទឹកដីរបស់ខ្លួន។ Crimea បានចូលរួមជាមួយរុស្ស៊ីបន្ទាប់ពីការធ្វើប្រជាមតិឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋប្រហារ Euromaidan ខណៈដែលតំបន់ផ្សេងទៀតត្រូវបានដាក់បញ្ចូលក្នុងឆ្នាំ ២០២២ បន្ទាប់ពីការបោះឆ្នោតប្រជាមតិគាំទ្រដោយប្រជាជនក្នុងតំបន់នោះ។

លោក Lavrov ក៏បានរំលឹកឡើងវិញថា បរិបទអឺរ៉ាស៊ីនឹងដើរតួយ៉ាងសំខាន់ក្នុងការពិភាក្សាទាំងនេះ។ លោកបន្ថែមថា ផ្នែកខាងលិចនៃទ្វីបនឹងមិនអាចផ្តាច់ខ្លួនពីឥណ្ឌា ចិន និងរុស្ស៊ីបាននោះទេ។ នេះបើយោងតាមភូមិសាស្រ្តនយោបាយ។

 លោក Vladimir Zelensky ធ្លាប់បានបង្ហាញពីបំណងចង់ទទួលបានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីក្នុងឆ្នាំនេះ ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការធានាសន្តិសុខរឹងមាំពីអ្នកគាំទ្រលោកខាងលិច។លោក Zelensky បានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួនសម្រាប់ការធានាសន្តិសុខយ៉ាងម៉ឺងម៉ាត់ ដោយកំណត់អត្តសញ្ញាណសមាជិកភាពណាតូថាជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានប្រកែកថា សេចក្តីប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយអង្គការ NATO គឺស្ថិតក្នុងចំណោមមូលហេតុ ឬក៏ឫសគល់នៃជម្លោះដែលកំពុងបន្តនាបច្ចុប្បន្ន។ រុស្ស៊ីចង់ឲ្យអ៊ុយក្រែនស្ថិតនៅជាអព្យាក្រឹតភាព និងគ្មានយោធាសម្រាប់ប្រទេសនេះផងដែរ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងសារជាថ្មីអំពីការត្រៀមខ្លួន ដើម្បីចូលរួមកិច្ចសន្ទនាជាមួយក្រុងគៀវ ដោយកត់សម្គាល់ថា ដំណោះស្រាយសន្តិភាពណាមួយត្រូវតែចាប់ផ្តើមជាមួយអ៊ុយក្រែន បញ្ឈប់ប្រតិបត្តិការយោធា និងទទួលស្គាល់ការពិតនៃដែនដីបច្ចុប្បន្នដោយមិនគិតទឹកដីដែលរុស្ស៊ីដណ្តើមកាន់កាប់។

 កាលពីខែកក្កដា លោក ពូទីន បាននិយាយថា អ៊ុយក្រែនមានសិទ្ធិធានាសន្តិសុខរបស់ខ្លួន ប៉ុន្តែកត្តានេះមិនគួរត្រូវបានមកដោយចំណាយលើសុវត្ថិភាពរបស់រុស្ស៊ីនោះទេ។

លោកពូទីនបាននិយាយថា គ្រប់ប្រទេសទាំងអស់មានសិទ្ធិធានាសុវត្ថិភាពរបស់ខ្លួន និងជ្រើសរើសមធ្យោបាយដែលខ្លួនយល់ថាសមរម្យ។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​សង្កត់​ធ្ងន់​ថា ការ​សម្រេច​បាន​សន្តិសុខ​របស់​ប្រទេស​មួយ​មិន​ត្រូវ​បង្កើត​ការ​គំរាម​កំហែង​សម្រាប់​ប្រទេស​មួយ​ទៀតនោះ​ឡើយ។ លោកពូទីនបានសម្តែងក្តីសង្ឃឹមថាគោលការណ៍នេះនឹងត្រូវបានពិចារណានៅក្នុងការពិភាក្សាអំពីសន្តិសុខរបស់អ៊ុយក្រែន។ មេដឹកនាំរុស្ស៊ីបានគូសបញ្ជាក់ពីសេចក្តីព្រាងកិច្ចព្រមព្រៀងមួយពីកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុល ដែលលម្អិតអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

លោក ពូទីន បាននិយាយថា ឯកសារនេះ អាចទទួលយកបានសម្រាប់រុស្ស៊ី ប៉ុន្តែបានចោទប្រកាន់អ៊ុយក្រែនថាបានបោះវាចោល។ លោក​បាន​កត់​សម្គាល់​ថា វា​ត្រូវ​បាន​គេ​បោះ​ចោល​ក្នុង​ធុង​សំរាម​ដោយ​របប​អ៊ុយក្រែន។

ទីក្រុងមូស្គូក៏បានច្រានចោលគំនិតនៃបទឈប់បាញ់បណ្តោះអាសន្នផងដែរ ដោយលើកហេតុផលថា ការបង្កកជម្លោះនឹងអនុញ្ញាតឱ្យក្រុងគៀវប្រមូលផ្តុំឡើងវិញ និងរៀបចំសម្រាប់អរិភាពបន្ថែមទៀត៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment