បាញ់ទៀតហើយ៖ កូរ៉េ​ខាង​ជើង ​បាញ់​មីស៊ីលដែលគ្មានអ្នក​​ស្គាល់​ឆ្ពោះទៅ​​សមុទ្រ​ជប៉ុន

កូរ៉េ​ខាងជើង ​បាន​បាញ់​បង្ហោះ​នូវមីស៊ីលមិន​ស្គាល់​អត្តសញ្ញាណ​ ឆ្ពោះទៅ​សមុទ្រ​ជប៉ុន ។ ​នេះ​បើ​តាម​សារព័ត៌មាន Yonhap ដែល​បាន​ដក​ស្រង់​សម្តី​របស់​អគ្គសេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​។

យោងតាមសារព័ត៌មាន News1 ក្នុងស្រុកមួយផ្សេងទៀត បានបញ្ជាក់ថា​ ការបាញ់នេះអាចជាប្រភេទគ្រាប់ផ្លោង ។

កូរ៉េខាងជើង ​បាន​បាញ់​បង្ហោះ​​មី​ស៊ី​ល​ជាលើក​ដំបូង​របស់ខ្លួន ​នៅ​ឆ្នាំនេះ ​កាលពី​ថ្ងៃទី​៦ ខែមករា ​ដែលជាប្រភេទ​លឿន​ជាង​សំឡេង​។

ការបាញ់បង្ហោះដោយជោគជ័យនេះ លោក គីម ជុងអ៊ុន បាននិយាយភ្លាមៗនោះថា មីស៊ីលល្បឿនលឿនជាងសំឡេងថ្មីនេះ បង្កើតឡើងក្នុងគោលបំណងការការពារខ្លួន។

ស្របពេលដែលកាលពីថ្ងៃទី៩ ខែមករា តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vasily Nebenzya បានលើកឡើងថា សមយុទ្ធយោធារួមគ្នារបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅជិតព្រំដែនកូរ៉េខាងជើង គឺជាការបំពានដោយចេតនាលើច្បាប់អន្តរជាតិ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment