អតីតតារាបាល់ទាត់ប្រេស៊ីល Roberto Carlos និងភរិយាលោកស្រី Mariana Luccon កំពុងស្ថិតក្នុងការលែងលះគ្នា បន្ទាប់ពីរៀបការបានជាង ១៥ ឆ្នាំ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ។
យ៉ាងណាមិញដំណើរការលែងលះកំពុងតែស្ថិតក្នុងភាពស្មុគស្មាញ ពាក់ព័ន្ធនឹងទ្រព្យសម្បត្តិប្រមាណ ១៦២.៣លានដុល្លារអាមេរិករបស់លោក Roberto Carlos។
បច្ចុប្បន្នអ្នកស្រី Mariana Luccon កំពុងរស់នៅក្នុងផ្ទះដ៏ធំរបស់ពួកគេស្ថិតនៅក្នុងទីក្រុងម៉ាឌ្រីដ (Madrid) ប្រទេសអេស្ប៉ាញ ខណៈដែលឪពុកម្តាយរបស់អ្នកស្រីកំពុងស្នាក់នៅប្រទេសប្រេស៊ីល ខណៈ លោក Roberto Carlos បានផ្លាស់ទៅស្នាក់នៅកន្លែងហ្វឹកហាត់ Valdebebas របស់ក្លិប Real Madrid បណ្តោះអាសន្ន៕