បន្តរកឃើញអ្នកស្លាប់បន្ថែមទៀត ក្នុងសោដនាកម្មភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា

មនុស្សសរុបយ៉ាងហោចណាស់ ១១ នាក់បន្ថែមស្លាប់ ដោយសារតែភ្លើងឆេះព្រៃ នៅក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។ នេះបើយោងតាមតួលេខពី CNN ។

យោងតាមរបាយការណ៍ បានឲ្យដឹងថា មនុស្ស ៥ នាក់ស្លាប់ នៅក្នុងតំបន់ Palisades និង ៦ នាក់ ផ្សេងទៀត ក្នុងតំបន់ Eaton ដែលគ្របដណ្ដប់ដោយភ្លើង។

បច្ចុប្បន្ន ភ្លើងឆេះព្រៃចំនួន ៦ កន្លែង កំពុងឆាបឆេះនៅក្នុងទីក្រុង Los Angeles ដែលគ្របដណ្តប់លើផ្ទៃដីសរុបចំនួន ១៥,២០០ ហិកតា។ កត់ត្រាទំហំដ៏ធំបំផុត ២ គឺនៅ Eaton និង Palisades ។

កាលពីថ្ងៃសុក្រ ជើងហោះហើរចំនួន ៣,៥០០ ត្រូវបានលុបចោលនៅសហរដ្ឋអាមេរិក ដោយសារគ្រោះមហន្តរាយធម្មជាតិនៅរដ្ឋកាលីហ្វ័រញ៉ា នេះ។ មនុស្ស ១៦៩,០០០ នាក់នៅក្នុងរដ្ឋ ត្រូវជម្លៀសចេញ ។

ភ្លើងឆេះព្រៃ បានចាប់ផ្តើមរាលដាលពាសពេញទីក្រុង Los Angeles កាលពីថ្ងៃទី ៧ ខែមករា ។ យោងតាមអ្នកឧតុនិយម អាកាសធាតុស្ងួត និងខ្យល់បក់ខ្លាំង គឺជាមូលហេតុនៃការរីករាលដាលយ៉ាងឆាប់រហ័សនៃភ្លើង។

 ការជូនដំណឹងអំពីការជម្លៀសជាបន្ត សម្រាប់អ្នកស្រុកជិត ១៨០,០០០ នាក់ ។ អគ្គីភ័យ បានបំផ្លាញសំណង់ជាង ១០,០០០ ខ្នង នៅក្នុងតំបន់ ជាមួយនឹងការខូចខាតគិតជាទឹកប្រាក់រាប់សិបពាន់លានដុល្លារ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment