លោកប្រធានាធិបតី វ្ល៉ាឌីមៀ ហ្សេលេនស្គី បានរៀបរាប់សង្ខេបអំពីផែនការយុទ្ធសាស្រ្តនៅក្នុងសង្រ្គាមប្រឆាំងនឹងប្រទេសរុស្ស៊ី ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃសុក្រ ជាមួយលោក ចូ បៃដិន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ។
សេវាកម្មសារព័ត៌មានរបស់រដ្ឋបាលអាមេរិក បានឲ្យដឹងថា រដ្ឋបាលលោក បៃដិន កំពុងធ្វើបច្ចុប្បន្នភាពលោក ហ្សេលេនស្គី លើកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្តបង្កើនការគាំទ្រដល់អ៊ុយក្រែន និងពង្រឹងជំហររបស់ខ្លួនទល់រុស្ស៊ី ។
ប្រភពដដែល បន្ថែមថា ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ សហរដ្ឋអាមេរិក បានបញ្ជូនកាំភ្លើងធំរាប់រយគ្រាប់ រ៉ុក្កែតរាប់ពាន់គ្រឿង រថពាសដែករាប់រយគ្រឿង និងសមត្ថភាពសំខាន់ៗផ្សេងទៀតដល់កងកម្លាំងអ៊ុយក្រែន ។
លើសពីនេះ សហរដ្ឋអាមេរិក ក៏បានប្រកាសដាក់ទណ្ឌកម្មយ៉ាងទូលំទូលាយប្រឆាំងនឹងវិស័យថាមពលរុស្ស៊ី ផងដែរ តាមសំណើអ៊ុយក្រែន ៕
ដោយ៖ ពេជ្រ