លោក Biden ថាភ្លើងឆេះម្ដងនេះ រដ្ឋនឹងចំណាយប្រាក់យ៉ាងច្រើនជាងពេលណាៗទាំងអស់

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានពណ៌នាភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ដែលកំពុងប៉ះពាល់ដល់ផ្ទៃដីប្រហែល ២៧,០០០ ហិចតា ថា ជាគ្រោះមហន្តរាយបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋនោះ។

 លោក Biden បាន​និយាយ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ នេះ​ជា​ភ្លើង​ឆេះដែល​រាលដាល​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​រដ្ឋ​កាលីហ្វ័រញ៉ា​ ។

 យោងតាម លោក Biden បានបញ្ជាក់ថា  អាជ្ញាធរអាមេរិក កំពុងបញ្ជូនកងកម្លាំង និងយន្តហោះសង្គ្រោះបន្ថែមទៅកាន់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង។

ទន្ទឹមនោះ លោក ក៏បានបន្ថែមថា អាជ្ញាធរកាណាដា ក៏កំពុងបញ្ជូនក្រុមអ្នកពន្លត់អគ្គីភ័យ និងយន្តហោះមកជួយផងដែរ ។

ជាមួយគ្នានោះ យោងតាមប្រធានាធិបតីអាមេរិក បានឱ្យដឹងថា មនុស្សប្រហែល ៣៦០,០០០ នាក់ ជម្លៀសចេញពីទីតាំងរងគ្រោះ ។

 នៅពេលសួរអំពីការចំណាយលើការឆ្លើយតបគ្រោះមហន្តរាយ លោក Biden បានប្រាប់អ្នកយកព័ត៌មានថា វានឹងមានបរិមាណដ៏ច្រើន ប៉ុន្តែមិនផ្តល់ចំនួនពិតប្រាកដនោះទេ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment