សមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) បានប្រកាសតែងតាំងគ្រូបង្វឹកសញ្ជាតិហូឡង់ Patrick Kluivert ឲ្យធ្វើជាគ្រូបង្វឹកក្រុមជម្រើសជាតិឥណ្ឌូនេស៊ីថ្មី ជាផ្លូវការដោយមានកិច្ចសន្យារហូតដល់ឆ្នាំ ២០២៧។
នេះមានន័យថា បុរសវ័យ ៤៨ឆ្នាំខាងលើនេះ នឹងចូលជំនួសតំណែងគ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូង Shin Tae-yong ដែលត្រូវដឹកនាំក្រុមប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ ស្វែងរកកៅអីមួយ ដើម្បីលេងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០២៦ ដោយមានសហរដ្ឋអាមេរិក កាណាដា និងមិចស៊ិកធ្វើម្ចាស់ផ្ទះរួមគ្នា៕