អតីត​តំណាងរាស្ត្រ​បក្សប្រឆាំងកម្ពុជា​ ត្រូវគេបាញ់សម្លា.ប់នៅថៃ

តុលាការថៃ នៅថ្ងៃពុធនេះ បានចេញដីកាចាប់ខ្លួនជនជាប់ចោទម្នាក់ដែលបាញ់សម្លាប់អតីតតំណាងរាស្រ្តគណបក្សប្រឆាំងកម្ពុជា ក្នុងការវាយប្រហារដ៏សាហាវមួយនៅទីក្រុងបាងកក។

លោក លឹម គឹមយ៉ា អាយុ ៧៤ ឆ្នាំ ដែលធ្វើដំណើរដល់ប្រទេសថៃ ត្រូវបានបាញ់សម្លាប់ចំនួន ៣ គ្រាប់ កាលពីថ្ងៃអង្គារ ។ នេះបើតាមមន្ត្រីប៉ូលិសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ ។

 មន្ត្រី បញ្ជាក់ថា លោក លឹម គឹមយ៉ា ជាពលរដ្ឋខ្មែរ-បារាំង បានធ្វើដំណើរមកប្រទេសថៃពីទឹកដីកម្ពុជា កាលពីថ្ងៃអង្គារជាមួយភរិយា និងប្អូនប្រុសលោក ហើយបន្តតាមរថយន្តក្រុងទៅកាន់ទីក្រុងបាងកក ដែលជាកន្លែងកើតហេតុ។

ទន្ទឹមនោះ លោក Pol Col Sanong Saengmanee អគ្គនាយកប៉ូលីសនៃសង្កាត់ Chana Songkhram អះអាងថា ដីកាចាប់ខ្លួន នឹងត្រូវចោទប្រកាន់លើបុរសអ្នករត់ម៉ូតូឌុបម្នាក់ អាយុ ៤១ ឆ្នាំពីបទឃាតកម្មគិតទុកជាមុន។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ Siam Boonsom ស្នងការប៉ូលិសក្រុង ក៏បានលើកឡើងថា ការស៊ើបអង្កេតរហូតមកដល់ពេលនេះបង្ហាញថាឃាតករ ប្រើប្រាស់កាំភ្លើងជួល មិនមែនជារបស់ផ្ទាល់ខ្លួននោះទេ។

គួរបញ្ជាក់ថា លោក លឹម គឹមយ៉ា ជាសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកម្ពុជា មុនការបោះឆ្នោតឆ្នាំ ២០១៨ ជុំវិញផែនការក្បត់ជាតិ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment