អ្នកជំនាញ ព្រមានប្រាកដណាស់អ៊ុយក្រែននឹងដួល បើអាមេរិក មិនខ្វល់

បើគ្មានជំនួយបន្ថែមពីសហរដ្ឋអាមេរិកទេ អ៊ុយក្រែន អាចនឹងរងបរាជ័យក្នុងរយៈពេល ១២-១៨ ខែខាងមុខនេះ។ នេះបើយោងតាមលោក Robert Kagan អ្នកវិភាគនយោបាយអាមេរិក និងជាស្វាមីរបស់អតីតអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយ លោកស្រី Victoria Nuland ។

លោក Kagan បានលើកឡើងថា បើ​អ៊ុយក្រែន​ដួល នោះជាការ​បរាជ័យ​របស់​សហរដ្ឋអាមេរិក និង​ប្រធានាធិបតីប្រទេសនេះ ។

 លោក Kagan បានបន្ថែមថា អ៊ុយក្រែន ទំនងជានឹងចាញ់សង្រ្គាម ក្នុងរយៈពេល ១២ ទៅ ១៨ ខែខាងមុខ ដរាបណាជំនួយអាមេរិក ជាប់គាំង ។

ទន្ទឹមនោះ លោក Kagan ជឿជាក់ថាអ៊ុយក្រែន នឹងប្រឈមការបរាជ័យទាំងស្រុង ការបាត់បង់អធិបតេយ្យភាព ហើយថានេះជា​បញ្ហា​ ក្រោមការដឹកនាំរបស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump។

ជាមួយគ្នានោះ អ្នក​ជំនាញ​រូប​នេះ​ ក៏ជឿ​ថា​ អ្វីដែលលោក​ សន្យា​ថា​នឹង​ដោះស្រាយ​សង្គ្រាម​ឲ្យ​បាន​ឆាប់​ នៅ​ពេល​ឡើង​កាន់​តំណែង បច្ចុប្បន្ន​ត្រូវ​ប្រឈម​មុខ​នឹង​ការលំបាក ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment