ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានត្រលប់មកមាតុប្រទេសវិញដោយជោគជ័យ នៅរសៀលនេះដោយនាំយកពានរង្វាន់ ASEAN Mitsubishi Electric Cup 2024 ពីប្រទេសថៃ មកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយប្រទេសវៀតណាមនៅរសៀលនេះ ខណៈដែលអ្នកគាំទ្ររាប់ពាន់នាក់បានរងចាំស្វាគមន៍។
ជាមួយគ្នានោះដែរអ្នកគាំទ្រជាច្រើនបានប្រមូលផ្តុំគ្នានៅច្រកចូល VIP A នៃអាកាសយានដ្ឋានអន្តរជាតិ Noi Bai ដើម្បីស្វាគមន៍កីឡាករបន្ទាប់ពីការឈ្នះដ៏រំភើបរបស់ពួកគេកាលពីយប់មិញ។ បរិយាកាសពពេញទៅដោយមានអ្នកគាំទ្រស្រែកហ៊ោអបអរក្រុម៕