ឆ្មាំសមុទ្រជប៉ុន បានរាយការណ៍ពីការបាញ់បង្ហោះមីស៊ីលផ្លោង ជាលើកដំបូងរបស់រដ្ឋាភិបាលកូរ៉េខាងជើង ក្នុងឆ្នាំថ្មីនេះ ។
តំណាងឆ្មាំសមុទ្រជប៉ុន ក៏បានបញ្ជាឱ្យនាវានៅក្នុងតំបន់នោះ ចូលទៅស្វែងរកបំណែកមីស៊ីល ក្នុងករណីរកឃើញ ត្រូវទាក់ទងមកកាន់អាជ្ញាធរជាបន្ទាន់។
នេះជាការបាញ់បង្ហោះលើកដំបូងដោយក្រុងព្យុងយ៉ាង ក្នុងឆ្នាំនេះ។ ឆ្មាំសមុទ្រ បានបន្ថែមថា មីស៊ីលដែលបាញ់ឆ្ពោះទៅសមុទ្រជប៉ុន ត្រូវគេសន្មត់ថាធ្លាក់នៅតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសជប៉ុន ៕
ដោយ៖ ពេជ្រ