អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានច្រានចោលការលើកឡើងរបស់សមាជិកសភា លោក Roderich Kiesewetter មកពីសហភាពប្រជាធិបតេយ្យគ្រីស្ទាន (CDU) ដែលថា ប្រមុខរដ្ឋាភិបាលក្រុងប៊ែកឡាំង អាចនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ ក្នុងពេលឆាប់ៗនេះ។
លោក Scholz បានប្រាប់អ្នកយកព័ត៌មានមុនកិច្ចប្រជុំរបស់ការិយាល័យគណបក្សសង្គមប្រជាធិបតេយ្យ (SDP) នៅទីក្រុងប៊ែរឡាំងថា នេះគឺជាការអះអាងមិនពិត។
លោក Scholz ខឹងសម្បារចំពោះការលើកឡើងរបស់អ្នកតំណាងរាស្ត្ររូបនេះ ថាជាផែនការដែលមិនធ្លាប់ បានគិតទុកមុន ។
លោក Scholz ក៏បានបញ្ជាក់ច្បាស់ៗថា ការសន្ទនាតាមទូរស័ព្ទ ឬផ្ទាល់ណាមួយជាមួយលោក Putin គឺលុះត្រាតែចាំបាច់។
ទន្ទឹមនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានបដិសេធការអះអាង ចំពោះផែនការជួបប្រជុំនេះផងដែរ ៕
ដោយ៖ ពេជ្រ