អង់គ្លេស បញ្ជូនរថក្រោះ ៧៣០ គ្រឿងរួមទាំងទាហាន ទៅសមយុទ្ធណាតូ នៅប៊ុលហ្គារី និងរូម៉ានី

ក្រសួងការពារជាតិអង់គ្លេស បានប្រកាសពីការត្រៀមបញ្ជូនទាហានចំនួន ២,៦០០ នាក់ និងរថក្រោះ ៧៣០ គ្រឿង ទៅចូលរួមសមយុទ្ធ Steadfast Dart របស់អង្គការ NATO ដែលនឹងត្រូវធ្វើឡើងនៅប៊ុលហ្គារី និងរូម៉ានី ចាប់ពីថ្ងៃទី ១៣ ខែមករា រហូតដល់ថ្ងៃទី ២៦ ខែកុម្ភៈ ។

 យោង​តាម​ក្រសួង​ដដែល បានឲ្យដឹងថា យោធា​ចក្រភព​អង់គ្លេស នឹង​ដឹកនាំកង​កម្លាំង​របស់​ណាតូ ​ក្នុង​សមយុទ្ធនេះ ។ សមយុទ្ធ​នេះ ​ក៏​នឹង​មាន​ការ​ចូល​រួម​ពី​កង​ទ័ព​ជើង​ទឹក និង​កង​ទ័ព​អាកាស​ផង​ដែរ។

 សមយុទ្ធនេះ នឹងជួយកែលម្អការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងសម្ព័ន្ធមិត្តណាតូ ជាពិសេសក្នុងដំណាក់កាលដំបូងនៃការដាក់ពង្រាយ។ 

កងកម្លាំងប្រតិកម្មសម្ព័ន្ធមិត្តថ្មីនឹងមិនត្រឹមតែគាំទ្រការការពាររបស់សម្ព័ន្ធភាពក្នុងពេលមានវិបត្តិប៉ុណ្ណោះទេ ប៉ុន្តែពង្រឹងការរារាំងប្រឆាំងនឹងសត្រូវ រួមទាំងរុស្ស៊ី ផងដែរ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment