តុលាការធម្មនុញ្ញរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួននឹងបើកសវនាការផ្ទាល់មាត់នៅថ្ងៃទី ១៤ ខែមករា ខាងមុខសម្រាប់ការកាត់ក្តី ដើម្បីសម្រេចថាតើត្រូវរក្សាការចោទប្រកាន់របស់សភាជាតិចំពោះប្រធានាធិបតី Yoon Suk-yeol ឬយ៉ាងណាសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់គាត់។ តុលាការបានប្រកាសផែនការនេះកាលពីថ្ងៃសុក្រនៅក្នុងសវនាការត្រៀមលើកទីពីរដែលជានីតិវិធីដើម្បីដោះស្រាយចំណុចនៃការឈ្លោះប្រកែកគ្នា ភស្តុតាង និងបញ្ហាផ្សេងទៀត។ តុលាការបានបើកសវនាការលើកដំបូងនៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ២០២៤។ តំណាងអ្នកច្បាប់ទាំងរដ្ឋសភា និងប្រធានសភានឹងចូលរួមក្នុងសវនាការផ្ទាល់នោះ។

ក្រុមអ្នកច្បាប់របស់ Yoon បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះអ្វីដែលខ្លួនហៅថាការកាត់ក្តីចោទប្រកាន់នោះវាប្រប្រញាប់ប្រញ៉ាល់ពេក។ មេធាវីបានលើកទ្បើងថា ភស្តុតាងជាច្រើនត្រូវតែបង្ហាញ ហើយសក្ខីកម្មត្រូវតែមាន ខណការជំទាស់ក៏កើតមានយ៉ាងទូលំទូលាយផងដែរ។
មេធាវីរបស់ Yoon ក៏បានទាមទារឱ្យតុលាការធម្មនុញ្ញចាត់វិធានការយ៉ាងឆាប់រហ័សផងដែរ តាមការអំពាវនាវដោយក្រុមមេធាវីការពារក្តី Yoon សម្រាប់ការចេញដីកាប្រឆាំងនឹងដីកាឃុំខ្លួនគាត់។
ក្រុមអ្នកស៊ើបអង្កេតបានចូលទៅក្នុងគេហដ្ឋានប្រធានាធិបតីនៅព្រឹកថ្ងៃសុក្រ ក្នុងការប៉ុនប៉ងអនុវត្តដីកាចាប់ខ្លួនលោក Yoon ខណមេធាវីរបស់ Yoon បានហៅដីកានេះថាខុសច្បាប់។
ភាគីរដ្ឋសភាទាមទារឱ្យបើកសម័យប្រជុំបន្ទាន់ដើម្បីជជែកដេញដោលដោយមិនបង្អង់យូរ។ ភាគីរដ្ឋសភាថាស្ថានភាពបែបនេះដែលវាធ្វើឱ្យមានការព្រួយបារម្ភជាសាធារណៈគួរតែបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ទន្ទឹមនោះចៅក្រមបានប្រកាសថា តុលាការបានបញ្ចប់ដំណើរការរៀបចំនីតិវិធីដើម្បីបន្តទៅរកការជជែកផ្ទាល់មាត់ថ្ងៃ១៤ មករានោះហើយ៕

ដោយ៖ ពេជ្រ