អ៊ីស្រាអែល​ វាយប្រហារ​ឃ្លាំងទុកអាវុធមីស៊ីល​ស៊ីរីនៅកំពង់ផែ Latakia

អ៊ីស្រាអែល បានធ្វើការវាយប្រហារតាមអាកាសលើគោលដៅទីតាំងយោធានៅជិតទីក្រុងកំពង់ផែ Latakia ភាគពាយព្យនៃប្រទេសស៊ីរី។ នេះបើយោងតាមទូរទស្សន៍ Al-Hadath បានរាយការណ៍ ។

យោងតាមប៉ុស្តិ៍ទូរទស្សន៍ យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយប្រហារលើឃ្លាំងផ្ទុកអាវុធមីស៊ីល ខណមិនទាន់មានព័ត៌មានលម្អិតបន្ថែមនោះទេ។

កាលពីថ្ងៃទី ៣ ខែមករា អ៊ីស្រាអែល បានវាយប្រហារសហគ្រាសការពារជាតិ និងឃ្លាំងអាវុធ នៅតំបន់ជុំវិញ al-Safira ក្បែរទីក្រុង Aleppo រួមទាំងអាកាសយានដ្ឋានយោធាក្នុងខេត្ត al-Suwaida ។

 បើតាមអាជ្ញាធរក្នុងស្រុក អ៊ីស្រាអែល ក៏បានវាយប្រហារមូលដ្ឋាននៃកងពលតូចរថក្រោះទី ៩០ របស់អតីតកងទ័ពរដ្ឋាភិបាលស៊ីរី ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Damascus ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment