Trump បន្ទោសបញ្ហាសន្តិសុខអាមេរិក បន្ទាប់ពីការវាយប្រហារដ៏សាហាវផ្ទួនៗ

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បានថ្លែងរិះគន់ការដឹកនាំរបស់ប្រទេស និងគោលនយោបាយព្រំដែន បន្ទាប់ពីឧប្បត្តិហេតុហឹង្សាដែលបានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ រួមទាំងមនុស្ស ១៥នាក់បានស្លាប់នៅក្នុងទីក្រុង New Orleans ។

លោក Trump បានបង្ហោះនៅលើ Truth Social ថា “ហេតុការណ៍នៅប្រទេសរបស់យើងនាពេលនេះគឺជាគ្រោះមហន្តរាយមួយ ដែលគួរឱ្យអស់សំណើចទូទាំងពិភពលោក! នេះជាអ្វីដែលកើតឡើងនៅពេលដែលព្រំដែនយើងបើកចំហ ជាមួយនឹងភាពជាអ្នកដឹកនាំដែលទន់ខ្សោយ គ្មានប្រសិទ្ធភាព និងស្ទើរតែគ្មាន”។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើងបន្ទាប់ពីឧប្បត្តិហេតុហឹង្សាជាបន្តបន្ទាប់នៅទូទាំងប្រទេស រួមទាំងការវាយប្រហារដោយរថយន្តនៅក្រុង New Orleans ដែលបានសម្លាប់មនុស្ស ១៥ នាក់ និងរបួស ៣៥ នាក់ទៀតកាលពីព្រឹកថ្ងៃពុធ។  ដោយឡែកមនុស្សម្នាក់ត្រូវបានសម្លាប់ នៅពេលដែលរថយន្ត Tesla Cybertruck បានផ្ទុះនៅខាងក្រៅសណ្ឋាគារលោក Trump International Hotel ក្នុងទីក្រុង Las Vegas រដ្ឋ Nevada។

លោក Trump ក៏បានចោទប្រកាន់នាយកដ្ឋានយុត្តិធម៌ FBI និងរដ្ឋអាជ្ញាប្រជាធិបតេយ្យថា “អសមត្ថភាព និងពុករលួយ” ហើយបានរិះគន់ពួកគេចំពោះការផ្តោតតែលើខ្លួនឯងជាជាងសុវត្ថិភាពសាធារណៈ។ លោកបានសរសេរថា  “សហរដ្ឋអាមេរិកកំពុងបែកបាក់ – ការបំផ្លាញដោយហឹង្សានៃសុវត្ថិភាព សន្តិសុខជាតិ និងលទ្ធិប្រជាធិបតេយ្យកំពុងកើតឡើងនៅទូទាំងប្រទេសរបស់យើង”។

លោក Trump ថែមទាំងបានអំពាវនាវឱ្យមានអន្តរាគមន៍របស់ CIA ហើយបានសន្យាថា ក្នុងនាមជាអ្នកដឹកនាំដ៏រឹងមាំនៅក្នុងអាណត្តិខាងមុខ យើងនឹងពង្រឹងសន្តិសុខសាធារណៈ ជួបគ្នានៅថ្ងៃទី ២០ ខែមករា ខាងមុខ ហើយយើងនឹងធ្វើឱ្យអាមេរិកអស្ចារ្យម្តងទៀត៕

ោយ៖ េជ្រ

Written by 

Related posts

Leave a Comment