FBI៖ ជន​សង្ស័យ អាចមានគ្នាច្រើននាក់ ករណីវាយ​ប្រហារថយន្ត​​នៅ​ក្រុង New Orleans សម្លា.ប់មនុស្ស ១៥ នាក់

ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយរថយន្តនៅថ្ងៃចូលឆ្នាំសកលនៅទីក្រុង New Orleans ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់យ៉ាងហោចណាស់ ១៥ នាក់ហើយ ខណជនសង្ស័យក៏ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារជាមួយប៉ូលីសក្នុងហេតុការណ៍នេះផងដែរ។

ការិយាល័យស៊ើបអង្កេតសហព័ន្ធកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះយ៉ាងយកចិត្តទុកដាក់ ហើយបានចាត់ទុកថាជាអំពើភេរវកម្ម។ FBI បានកំណត់អត្តសញ្ញាណជនសង្ស័យដែលបើករថយន្តនោះមានឈ្មោះ Shamsud-Din Jabbar អាយុ ៤២ ឆ្នាំមកពីរដ្ឋតិចសាស់។

មន្ត្រី FBI បានប្រាប់អ្នកយកព័ត៌មានថា ទីភ្នាក់ងារមិនជឿថាអ្នកបើកបរជាអ្នកទទួលខុសត្រូវទាំងស្រុងនោះទេ ហើយយើងក៏កំពុងដុតដៃដុតជើងស៊ើបអង្កេតជនសង្ស័យពាក់ព័ន្ធទាំងអស់ រួមទាំងសហការីដែលគេស្គាល់អត្តសញ្ញាណផងដែរ។

បុរស​នោះ​បាន​បើក​រថយន្ត​ភីកអាប់​ចូល​ទៅ​ក្នុង​ហ្វូង​មនុស្ស​ក្នុង​សង្កាត់​បារាំង​ដ៏​ពេញ​និយម​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ ខណដែលតំបន់​នេះ​សម្បូរ​ទៅ​ដោយ​មនុស្ស​ដែលកំពុង​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី។ ប្រព័ន្ធផ្សព្វផ្សាយធំៗរបស់សហរដ្ឋអាមេរិកនិយាយថា មនុស្សរាប់សិបនាក់បានរងរបួស។

 FBI បានអះអាងថា ទង់ជាតិរបស់ក្រុមរដ្ឋឥស្លាម និងអ្វីដែលមើលទៅដូចជាគ្រឿងផ្ទុះ ត្រូវបានរកឃើញនៅក្នុងរថយន្តរបស់ជនសង្ស័យ។ មន្ត្រីថា ឧបករណ៍បំផ្ទុះដ៏មានសក្តានុពលផ្សេងទៀត មាននៅសេសសល់លើទីតាំងកើតហេតុ។ FBI បានបន្តថា ខ្លួនកំពុងធ្វើការដើម្បីកំណត់ថាតើជនសង្ស័យមានទំនាក់ទំនងជាមួយក្រុមណា និងថាតើគាត់មានសហការីដែរឬទេ៕

ោយ៖េជ្រ

Written by 

Related posts

Leave a Comment