អ្នកនេសាទហ្វីលីពីន​ ប្រទះឃើញ​ដ្រូន​ចិន​ដែល​សង្ស័យ ធ្លាក់ចម្ងាយ ៩ម៉ែត្រពីឆ្នេរ

ប៉ូលិស បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ដ្រូនប្រភេទមុជទឹកដែលគេសង្ស័យថាហោះមកពីប្រទេសចិន ត្រូវគេប្រទះឃើញនៅក្នុងដែនទឹកនៃភាគកណ្តាលប្រទេសហ្វីលីពីន ដោយព្រមានពីផលប៉ះពាល់សន្តិសុខជាតិដ៏មានសក្តានុពល ។

របាយការណ៍របស់ប៉ូលីស បានបញ្ជាក់ថា អ្នកនេសាទ ៣ នាក់ ប្រទះឃើញដ្រូននេះ កាលពីថ្ងៃចន្ទ នៅចម្ងាយប្រហែល ៩ គីឡូម៉ែត្រពីឆ្នេរសមុទ្រ San Pascual ក្នុងខេត្ត Masbate ។

នាយក​ប៉ូលិស​ប្រចាំ​តំបន់ លោក Andre Dizon បាន​ប្រាប់ថា ដ្រូនពណ៌​លឿង​មាន​សញ្ញា «HY-119» ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​ក្នុង​សមុទ្រ មុន​ពេល​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ។

គួរបញ្ជាក់ថា ហ្វីលីពីន និងចិន បានប៉ះទង្គិចគ្នាជាច្រើនឆ្នាំជុំវិញសិទ្ធិដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ក៏ដូចជាការកាន់កាប់ថ្មប៉ប្រះទឹក និងកូនកោះតូចៗ។

ប្រទេសចិន ទាមទារស្ទើរតែទាំងស្រុងលើសមុទ្រ ដោយលុបបំបាត់ការទាមទាររបស់គូប្រជែងពីប្រទេសផ្សេងទៀត និងសេចក្តីសម្រេចអន្តរជាតិដែលថាការអះអាងរបស់ខ្លួនមិនមានមូលដ្ឋានច្បាប់៕

ដោយ៖ ពេជ្រ                         

Written by 

Related posts

Leave a Comment