ប៉ូលីសទីក្រុង Las Vegas បានវាយតម្លៃបឋមថា ការផ្ទុះរថយន្ត Cybertruck នៅពីមុខសណ្ឋាគារលោក ត្រាំ គឺមិនមានដានអះអាងថាជាស្នាដៃអង្គការភេរវករ ISIS (រដ្ឋអ៊ីស្លាមដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី) ណាមួយនោះទេ។ នេះបើយោងតាម អភិបាលក្រុងលោក Kevin McMahill បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ ។
លោក McMahill បាននិយាយថា យើងមិនមានសញ្ញាណាមួយ ជុំវិញក្រុមភេរវករនៅទីក្រុង Las Vegas ទេ។ មិនមានទង់ជាតិ ISIS ដូចដែលបានឃើញនៅក្នុងទីក្រុង New Orleans នោះដែរ។ ប៉ុន្តែជាថ្មីម្តងទៀត យើងកំពុងស៊ើបអង្កេតគ្រប់ទិដ្ឋភាពនៃរឿងនេះ ហើយប្រសិនបើមានអ្វីកើតឡើង យើងផ្ដល់ព័ត៌មានជាសាធារណៈ។
គួរបញ្ជាក់ថា មនុស្សម្នាក់ស្លាប់ និង ៧ នាក់ផ្សេងទៀតបានរងរបួស ដោយសារការផ្ទុះរថយន្ត Cybertruck កាលពីថ្ងៃពុធ។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ យោងតាមទូរទស្សន៍ ABC អាជ្ញាធរស៊ើបអង្កេតឧបទ្ទវហេតុនេះថាជាអំពើភេរវកម្មដ៏មានសក្តានុពល៕
ដោយ៖ ពេជ្រ