បន្ទាយមានជ័យ ៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកលគ្រិស្តសករាជ ២០២៥ កន្លងទៅថ្មីនេះក្រុមហ៊ុន តុង រតនា ខូអិលធីឌី ដែលជាក្រុមហ៊ុននាំចូលផលិតផលជីសម្រាប់ប្រើប្រាស់ដំណាំកសិកម្មដែលមានគុណភាពខ្ពស់ពីប្រទេសថៃទាំងមានតម្លៃសមរម្យដែលបាននាំចូលចាប់តាំងពី ឆ្នាំ ២០២១៥រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន តុង រតនា ដែលមានដេប៉ូធំនៅក្នុងស្រុកមង្គលបូរី បានធ្វើពិធីជប់លៀងជួបជុំដៃគូសហការអាជីវកម្មពីកសិកម្មមកពីតាមបណ្ដាខេត្តស្រុកក្រុងនានា ហើយនិងបានធ្វើពិធីចាប់ឆ្នោតផ្សងសំណាង យកនូវរង្វាន់ជូនដល់អតិថិជនដែលជាអ្នកប្រើប្រាស់ជីរបស់ក្រុមហ៊ុន តុង រតនា ខូអិលធីឌីដែលញ៉ាំងឲ្យកម្មវិធីជប់លៀងនេះកាន់តែមានភាពអធិកអធម។ លោក រស់ តុង ដែលជាម្ចាស់ក្រុមហ៊ុនរតនាខូអិលធីឌីបានបញ្ជាក់ថា ក្រុមហ៊ុនបាននាំចូលផលិតផលជី ហេីយតែងតែគិតគូរពីគុណភាព និងតម្លៃជាតិជាចម្បងដើម្បីឲ្យសមស្របតាមតម្រូវការរបស់អតិថិជនដែលយកទៅប្រើប្រាស់ ការដើម្បីជំនួយដល់ការបង្កបង្កើនផលឲ្យកាន់តែប្រសើរបានទិន្នផលខ្ពស់ ចំណេញច្រើនដល់ផលិតផលទាំងនេះមានដូចជា ជីត្រាអ្នកប៉ាចស្រូវ ជីស្លឹកពោធី៍មាស ជីត្រាមាន់ ជីព្រះអាទិត្យរះ និងជីត្រាផែនដី។ មាសគួរបញ្ជាក់ផងដែរថារង្វាន់របស់ក្រុមហ៊ុន តុង រតនា ខូអិលធីឌី ដែលបានផ្តល់ជូនអតិថិជន ថ្ងៃនេះសរុបចំនួន ៣៩៩រង្វាន់ នៅក្នុងឱកាសជប់លៀងចូលឆ្នាំថ្មីឆ្នាំសកល២០២៤ រូបមានកំសៀវទឹកអគ្គិសនីចំនួន ៥០រង្វាន់ ឆ្នាំងអ៊ុតអគ្គិសនីចំនួន ៥០រង្វាន់ ឆ្នាំងដាំបាយអគ្គិសនីចំនួន៥០រង្វាន់ កង្ហ ហាតារី ២០ រង្វាន់ ទូទឹកកកចំនួន១០ រង្វាន់ ទូរស័ព្ទ ២០ង្វាន់ ម៉ូតូហុងដា វ៉េវ ឆ្នាំ២០២៥ ចំនួន៤គ្រឿង និងរង្វាន់លើកទឹកចិត្តនិងទឹកប្រាក់ចំនួន១០ម៉ឺនរៀល ២៥និងរង្វាន់បន្ថែមជីរទឹកស៊ីម៉ាស មួយកំប៉ុង ១២០រង្វាន់៕
Related posts
-
កម្រាលរានទស្សនាថ្មី នៅស្រះទឹកអង្គរខាងត្បូង អាចឱ្យអ្នកទេសចរ ឈរថតរូបអនុស្សាវរីយ៍ ជាប់ស្រមោលប្រាសាទអង្គរ
បន្ទាប់ពីចំណាយពេលវេលាមួយរយៈ ដើម្បីរៀបចំកម្រាលរានទស្សនា នៅស្រះទឹកអង្គរខាងត្បូងនៃប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការហើយ... -
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន១៦៩វិញ្ញាបនបត្រត្រូវបានអាជ្ញាធរខេត្តរតនគិរីចែកជូនប្រជាពលរដ្ឋភូមិ សោមកានិញ ឃុំសោមធំ ស្រុកអូរយ៉ាដាវ
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុខាងលើនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ខណ្ឌចំណាន... -
មន្ត្រីឧទ្យានុរក្ស៖ ភ្លើងឆេះព្រៃទំហំ៥០០ហិចតា ក្នុងតំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះ -ភ្នំវែងស្រុកថ្មពួក
បន្ទាយមានជ័យ ៖ មន្ត្រីឧទ្យានុរក្សបានអោយដឹងកាលពីល្ងាចថ្ងៃទី២២ខែមករាឆ្នាំ២០២៥ថា មុននឹងពន្លត់ឬគ្រប់គ្រង់បាន ភ្លើងបានរាលឆេះអស់ព្រៃទំហំ៥០០ហិចតា...