អាជ្ញាធរជាតិប៉ាឡេស្ទីន (PNA) សម្រេចផ្អាកការផ្សាយទូរទស្សន៍ Al Jazeera របស់ប្រទេសកាតា នៅទូទាំងក្រុងនេះ ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍ចំពោះផលប៉ះពាល់ក្នុងស្រុក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន WAFA ។
ទីភ្នាក់ងារនេះ បានរាយការណ៍ថា ការសម្រេចចិត្តលើការហាមឃាត់បណ្តោះអាសន្នសម្រាប់ការផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍ Al Jazeera នេះ ធ្វើឡើងដោយគណៈកម្មាធិការមួយ ដែលមានបុគ្គលិកនៃក្រសួងមហាផ្ទៃ ក្រសួងវប្បធម៌ និងក្រសួងទូរគមនាគមន៍។
បើតាមមន្ត្រី អះអាងថា Al Jazeera បានផ្សាយម្តងហើយម្តងទៀតនូវរបាយការណ៍នៃការបង្កហេតុ និងផ្សព្វផ្សាយព័ត៌មានដែលមិនគួរឱ្យទុកចិត្ត ក៏ដូចជាអំពាវនាវឱ្យមានការបះបោរប្រឆាំងនឹងស្ថាប័ន PNA និង WAFA ។
ទន្ទឹមនោះ គណៈកម្មាធិការ ក៏បានចាត់ទុកសកម្មភាពបែបនេះថាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប៉ាឡេស្ទីន និងការបំពានច្បាប់ដែលមានប្រសិទ្ធភាពនៅក្នុងទឹកដីរបស់ខ្លួន។
គួរបញ្ជាក់ថា កន្លងមក សកម្មភាពស្រដៀងគ្នានេះរបស់ប៉ុស្តិ៍ទូរទស្សន៍ Ramallah ត្រូវបានផ្អាកដូចគ្នា ហើយអ្នកសារព័ត៌មាននៃស្ថាប័នក៏ទទួលស្គាល់កំហុសផងដែរ។ ខណមកដល់ពេលនេះ អ្នកគ្រប់គ្រង Al Jazeera មិនទាន់ធ្វើអត្ថាធិប្បាយលើការសម្រេចចិត្តនេះរបស់អាជ្ញាធរប៉ាឡេស្ទីននៅឡើយទេ៕
ដោយ៖ ពេជ្រ