លោក Sumantra Maitra និពន្ធនាយកជាន់ខ្ពស់នៃទស្សនាវដ្តី The American Conservative បាននិយាយថា ចំណាត់ការរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងការអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីល ATACMS សម្រាប់វាយប្រហារជ្រៅចូលក្នុងប្រទេសរុស្ស៊ី គឺផ្តើមចេញពីការព្យាបាទជាជាងយុទ្ធសាស្រ្ត ។
លោក បានចង្អុលបង្ហាញថា ការសម្រេចចិត្តរបស់រដ្ឋបាលលោក Biden ហាក់បីដូចជាកើតចេញពីការព្យាបាទជាជាងយុទ្ធសាស្រ្ត ហើយអាចជាចេតនាមួយ ដើម្បីធ្វើឲ្យប្រធានាធិបតី លោក Donald Trump ជាអ្នកទទួលខុសត្រូវលើអ្វីគ្រប់យ៉ាងទាំងអស់។
យោងតាម លោក Maitra បានបន្ថែមថា ការផ្លាស់ប្តូររបស់ក្រុងវ៉ាស៊ីនតោន នឹងមិនធ្វើឱ្យស្ថានភាពរបស់អ៊ុយក្រែន ប្រសើរឡើងទេ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោក Biden បានអនុញ្ញាតឱ្យប្រើប្រាស់មីស៊ីល ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ពីអ៊ុយក្រែន។ ទន្ទឹមនឹងនោះ រដ្ឋបាលអាមេរិក មិនបានធ្វើសេចក្តីថ្លែងការណ៍ផ្លូវការណាមួយដើម្បីបញ្ជាក់ ឬបដិសេធរបាយការណ៍ទាំងនេះឡើយ ៕
ដោយ៖ ពេជ្រ