អាជ្ញាធរប្រគល់សាកសពជនរងគ្រោះផ្ទុះយន្តហោះជូនគ្រួសារហើយ បន្តវាយតម្លៃប្រអប់ខ្មៅ

អាជ្ញាធរកូរ៉េខាងត្បូង បានចាប់ផ្តើមប្រគល់សាកសពជនរងគ្រោះនៃការផ្ទុះយន្តហោះដល់ក្រុមគ្រួសារ នៅថ្ងៃអង្គារនេះ ខណដែលអ្នកស៊ើបអង្កេត នៅតែប្រតិបត្តិការដើម្បីកំណត់ពីមូលហេតុដែលនាំឲ្យយន្តហោះ Jeju Air Boeing 737-800 មានបញ្ហា។

ក្រុមមន្ត្រី បាននិយាយថា អ្នកស៊ើបអង្កេតសហរដ្ឋអាមេរិក រួមទាំងមកពីក្រុមហ៊ុន Boeing ផ្ទាល់គឺទៅដល់កន្លែងធ្លាក់នៅភាគនិរតីនៃក្រុង Muan ខណដែលអាជ្ញាធរកូរ៉េខាងត្បូង ចាប់ផ្តើមវាយតម្លៃប្រអប់ខ្មៅចំនួន ២ យកចេញពីបំណែកយន្តហោះដែលឆេះអស់។

យន្តហោះ Jeju Air Boeing 737-800 បានដឹកមនុស្ស ១៨១ នាក់ពីប្រទេសថៃ ឆ្ពោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយព្យាយាមចុះចត មុនពេលជួបឧបទ្ទវហេតុ។

យោងតាមអាជ្ញាធរ អះអាងថា មនុស្ស ១៧៩ នាក់ស្លាប់បាត់បង់ជីវិត និង ២ នាក់ ត្រូវបានជួយសង្គ្រោះ ខណកូរ៉េខាងត្បូង​ កំពុង​ប្រារព្ធ​ពិធី​កាន់ទុក្ខ​រយៈពេល​ ៧ ថ្ងៃ​ ដោយ​បង្ហោះ​ទង់ជាតិ​ពាក់កណ្តាល​បង្គោល ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment