បាញ់គ្នាផ្អើលព្រំដែន រវាងក្រុមតាលីបង់ និងទាហានប៉ាគីស្ថាន

យុទ្ធជនតាលីបង់ និងទាហានប៉ាគីស្ថាន បានបើកការបាញ់ប្រហារយ៉ាងខ្លាំងក្លានៅក្នុងស្រុក Dand-e-Patan កាលពីថ្ងៃសុក្រ ដោយប្រែក្លាយព្រំដែនទៅជាតំបន់សង្រ្គាម។

 ការប៉ះទង្គិចគ្នានេះ អូសបន្លាយអស់រយៈពេលជាច្រើនម៉ោង ខណដែលគ្រាប់រ៉ុក្កែតរបស់ប៉ាគីស្ថាន បានវាយប្រហារផ្ទះជនស៊ីវិល ទោះបីជាមិនទាន់មានព័ត៌មានលម្អិតពីអ្នកស្លាប់ និងរបួស ។

 ក្រុមតាលីបង់ បានរក្សាភាពស្ងៀមស្ងាត់ចំពោះឧប្បត្តិហេតុដែលកើតឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់ប៉ាគីស្ថាន ដែលសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងខេត្ត Paktika ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment