អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​ច្បាប់​អាជ្ញាសឹក

រដ្ឋអាជ្ញានៅក្នុងប្រទេសកូរ៉េខាងត្បូងបានចោទប្រកាន់អតីតរដ្ឋមន្ត្រីការពារជាតិលោក Kim Yong-hyun សម្រាប់តួនាទីរបស់គាត់នៅក្នុងការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់ប្រធានាធិបតីលោក Yoon Suk-yeol ។ លោលត្រូវបានចោទប្រកាន់ពីបទបះបោរ និងរំលោភអំណាច។

លោក Yoon បាន​ដាក់​វិធានការ​នេះ​នៅ​ថ្ងៃ​ទី ៣ ខែ​ធ្នូ ប៉ុន្តែ​សមាជិក​សភា​បាន​បដិសេធ​ការ​សម្រេច​ចិត្ត​ក្នុង​សភា​ប៉ុន្មាន​ម៉ោង​ក្រោយ​មក។

រដ្ឋអាជ្ញាបាននិយាយកាលពីថ្ងៃសុក្រថា លោក គីម បានបញ្ជាឱ្យកងទ័ពរារាំងសមាជិកសភាមិនឱ្យចូលក្នុងរដ្ឋសភា។ ពួកគេក៏បានចោទប្រកាន់លោកពីបទបញ្ជាកងទ័ពឱ្យឃុំខ្លួនមន្ត្រីរួមទាំងមេដឹកនាំគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចនៅពេលនោះ និងប្រធានគណបក្សប្រឆាំងដ៏ធំបំផុតផងដែរ។

រដ្ឋអាជ្ញា​និយាយ​ថា លោក Kim បាន​បញ្ជា​ឲ្យ​ទាហាន​ចូល​គ្រប់គ្រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ពួកគេនិយាយថាលោកYoon,លោក Kim និងមន្ត្រីផ្សេងទៀតបានពិភាក្សាអំពីច្បាប់អាជ្ញាសឹកជាច្រើនដងចាប់តាំងពីខែមីនា មក។  ពួកគេបញ្ជាក់ថា លោក គីម ពិតជាបានចូលរួមក្នុងការរៀបចំ ហើយបានសរសេរអត្ថបទពង្រាងដើម្បីអានដោយលោក Yoon ថែមទៀត ។

រដ្ឋអាជ្ញាបានឲ្យដឹងថា លោក Yoon បានបញ្ជាឱ្យមេបញ្ជាការយោធាបន្តដាក់ពង្រាយកងទ័ពនៅជុំវិញសភា ទោះបីជាសមាជិកសភាបានបោះឆ្នោតលុបចោលច្បាប់អាជ្ញាសឹកក៏ដោយ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment