ហ្វីលីពីន ​យកឈ្នះថៃ​​ ជាលើកដំបូងក្នុងការប្រកួតផ្លូវការរយៈពេល៥២ឆ្នាំ

ក្រុមជម្រើសជាតិហ្វីលីពីន បានបង្កើតប្រវត្តិសាស្ត្រថ្មី ដោយយកឈ្នះថៃក្នុងការប្រកួតពានជើងឯកអាស៊ាន បញ្ចប់ការឈ្នះ គ្មានរយៈពេលជាង៥២ឆ្នាំ។

ជាការពិតណាស់កាលពីយប់មិញក្រុមម្ចាស់ផ្ទះហ្វីលីពីន បានយកឈ្នះលើក្រុមសឹកថៃ ដោយលទ្ធផល ២-១ ក្នុងការប្រកួតចវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១នៃពានរង្វាន់Asean Mitsubishi Electric Cup 2024។ ដោយឡែកជើងទី២ នឹងធ្វើឡើងនៅទឹកថៃវិញម្ដងនាថ្ងៃទី៣០ ខែធ្នូ។

​សូមជម្រាបថា ហ្វីលីពីនបានយកឈ្នះថៃ លើកចុងក្រោយក្នុងការប្រកួតផ្លូវការនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧២ កំឡុង Jakarta Cup 1972 ដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី៕

Written by 

Related posts

Leave a Comment